លោកជំទាវ ម៉ែន សំអន ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា សិង្ហបុរី និងពិធីចុះ អនុស្សរណៈយោគយល់រវាងមន្ទីរពេទ្យ អរៀនដា និងស្ថាប័នសុខាភិបាលឯកជន សិង្ហបុរី ខរនឺរស្តូនអេស៊ាហែ (Cornerstone Asia Health) ដែលមានទីតាំងស្ថិតនៅ អគារលេខ ៩A ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។

លោកជំទាវក៏បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃ ខ្ពស់ និងសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគ្រប់គ្រង និងបុគ្គ លិកមន្ទីរពហុព្យាបាល និងសម្ភពអរៀនដា ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផល គួរជាទី មោទនៈនេះ។

លោកជំទាវក៏បានបន្តទៀតថា ការអភិវឌ្ឍរបស់វិស័យឯកជនបាន និងកំពុងទទួល បានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ យុទ្ធសាស្រ្ដចតុ កោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលបាន កំណត់យកការអភិវឌ្ឍវិស័យឯកជនក្នុងបេសកកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ការចូលរួម ពីវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព មន្ទីរពេទ្យថ្មីមួយនេះ ក៏បាន ជួយបង្កើតឱកាសការងារមួយចំនួនដល់ យុវជនជំនាន់ ក្រោយរបស់យើង ដែលបានបញ្ចប់ ការសិក្សាពីសាលាជំនាញ និងសាលាឯកទេសនានា បានចូលបម្រើការងារ ពង្រីកការយល់ ដឹង និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រូពេទ្យរៀមច្បង និងគ្រូពេទ្យបរទេសខ្លះ ដើម្បីអភិវឌ្ឍន៍ ខ្លួនឱ្យបានកាន់តែប្រសើរឡើង នៅក្នុងវិជ្ជាជីវៈវេជ្ជសាស្រ្ត ហើយប្រើប្រាស់នូវចំណេះដឹងថ្មីៗ របស់ខ្លួន រួមចំណែកពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់ជាតិយើង ឆ្ពោះទៅរកអនាគតត្រចះត្រចង់ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សាធារណជនទូទៅ ក៏ដូចជាបានចូលរួម អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាព ក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកជំទាវក៏បានផ្ដាំផ្ញើដល់វិស័យឯកជនបម្រើសេវាសុខាភិបាល ជាពិសេស មន្ទីរពេទ្យឯកជន ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះពិនិត្យជំងឺ ជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រឡាញ់អ្នកជំងឺ ដែលជាអតិថិជនមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ និងគ្លីនិកនានា។ សូមបុគ្គលិកពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជំងឺ។ ម្យ៉ាងទៀត ខ្ញុំសូមស្នើមន្ទីរពេទ្យទាំងអស់ ត្រូវថែររក្សាអនាម័យ ភាពស្អាតស្អំ គ្មានធូលី និងមេរោគ ជាពិសេសត្រូវសម្អាតសម្ភារបរិក្ខារពេទ្យ កម្រាលឥដ្ឋ បន្ទប់អ្នកជំងឺ និងទីធ្លាពេទ្យទាំងមូលជាប្រចាំ៕

ដោយ សួស សំរិត