សម្ដេចតេជោ ហ៊ុន សែន៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានផ្តល់ផលប្រយោជន៍​យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រ​សា​សន៍​ថា សម្រាប់កម្ពុជាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានផ្តល់ផលប្រយោជន៍យ៉ាង​ច្រើ​ន​ដ​ល់​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌។ ថ្លែងក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ ក្រោមប្រធានបទ «កសាងអនាគត កា​ន់តែថ្កុំថ្កើងសម្រាប់ទាំងអស់គ្នា» នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំ​ង​សា​​​ធា​​រណរដ្ឋប្រជាមានិតចិនសម្ដេចតេជោគូសបញ្ជាក់ថា ភាពជោគជ័យនៃការអភិវឌ្ឍ​តំបន់​សេ​​ដ្ឋ​កិច្ចពិសេសខេត្តព្រះសីហនុ ដែលជាគម្រោងវិនិយោគដ៏ធំរបស់ចិន និងជាសក្ខីភាពមួយ​យ៉ា​ង​ច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» រវាងប្រទេស​ទាំង​ពីរ​។

គម្រោងទាំងនេះទទួលបានជោគជ័យល្អប្រសើរ ហើយបច្ចុប្បន្នមានក្រុមហ៊ុន ចំនួន ១៦១ កំពុងធ្វើសហប្រតិបត្តិការ ក្នុងនោះមានក្រុមហ៊ុនចិនចំនួន១៤៨ និងបង្កើត ការងារជូន​ប្រជា​ជ​ន​​កម្ពុជាជាង២ម៉ឺននាក់។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រុងព្រះសីហនុជំហាន ពីរអាចនឹង​បង្កើត ការងារ​ជូន​ប្រជាជនប្រមាណ ៨ម៉ឺននាក់បន្ថែមទៀត។ សមិទ្ធផលថ្មីមួយ ទៀតតាមរយៈ​គំនិត ផ្តួចផ្តើ​ម​នេះ​ គឺកម្ពុជាសម្រេចបាននូវការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលនឹង ក្លាយ​ទៅ​​ជាកម្លាំងចលករមួយចូលរួមកែប្រែវិមាត្រសេដ្ឋកិច្ចកម្ពុជា និងបង្កើនការតភ្ជាប់ក្នុង តំបន់ឱ្យ​កា​ន់តែប្រសើរឡើង ខុសប្លែកពីទស្សនៈមួយចំនួន ដែលយល់ឃើញថា គំនិតផ្តួចផ្តើម នេះ នឹង​បណ្តាលឱ្យប្រទេសមួយចំនួនជាប់អន្ទាក់បំណុល។

សម្ដេចបន្តថា ប្រទេសកម្ពុជាមិនត្រឹមតែ​អា​ច​ចរចា និងរៀបចំគម្រោងនេះដោយឈរ លើស្មារតីការពារផលប្រយោជន៍ជូនជាតិ និងប្រ​ជា​​ជន​របស់ខ្លួនដោយស្មើភាព និងស្មើសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវ​ការធ្វើ​វិស្វ​កម្មហិរញ្ញវត្ថុមួយ ដែលមិនបង្កើតបន្ទុកហិរញ្ញវត្ថុ និងបំណុលសាធារណៈ​ដល់រដ្ឋថែមទៀត​ផ​ង។ ដោយឈរលើស្មារតីខិតខំរួមគ្នា ចែករំលែកផលប្រយោជន៍ជាមួយគ្នា និងទទួលបាន​ឱ​កាស​ដូចគ្នា ខ្ញុំយល់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នឹងមិនផ្តល់ផលប៉ះពាល់ជា​អវិ​ជ្ជ​មា​ន​​ដល់ប្រទេសណាមួយឡើយ។

ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យ យើងមានសិទ្ធិ និង​ជម្រើស​ក្នុងការសម្រេច យកតែអ្វីដែលយើងចង់បាន និងប្រភេទហិរញ្ញប្បទានណាដែលយើង​ត្រូវ​ការ ហើយអនុវត្តន៍គម្រោងទាំងនោះដោយឈរលើគោលការណ៍នៃការពង្រឹង​ភាពជា​ម្ចា​ស់​ និងភាពជាអ្នកដឹកនាំការអភិវឌ្ឍជាតិរបស់ខ្លួន។ ជាក់ស្តែងស្ថានភាពបំណុលរបស់កម្ពុជា​ម​ក​​ដល់ពេលនេះស្ថិតក្នុងលក្ខណៈល្អប្រសើរ ដោយសារយើងមានគោលនយោបាយ និងបាន​អ​នុ​វត្តន៍ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈប្រកបដោយវិន័យហ្មត់ចត់តឹងរ៉ឹង ព្រមទាំងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិយ៉ាងច្បាស់ដោយផ្តល់អាទិភាព និងការរៀបចំ​អភិ​វឌ្ឍន៍តាមលំដាប់លំដោយជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងធានាសង្គតិភាពរវាងផែនការ​សក​ម្មភា​ព និងគម្រោងថ្នាក់ជាតិជាមួយនឹងផែនការសកម្មភាព និងគម្រោងថ្នាក់ក្រោមជាតិ ក៏ដូច​ជា​​ធានាសង្គតិភាពជាមួយផែនការសកម្មភាព និងគម្រោងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ពហុ​ភាគីទាំងអស់ ដើម្បីធានាឱ្យបាននូវភាពជាក់ស្តែងនិយមឆ្លើយតបទៅនឹងអាទិភាព និងប្រ​សិ​​ទ្ធ​ភាព​នៃការអនុវត្តផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសរំលេចថា បច្ចុប្បន្នសាធារ​ណ​រ​ដ្ឋប្រជាមានិតចិន បានក្លាយជាមហាអំណាចដ៏ធំទី១នៅអាស៊ី និងធំទី២នៅលើសកល​លោ​ក កត្តានេះបានធ្វើឱ្យមានការចូលរួមចំណែក និងការទទួលខុសត្រូវរបស់ប្រទេស​ចិននៅ​ក្នុង​​ការអភិវឌ្ឍក្នុងតំបន់ និងលើសកលលោកពិតជាមានភាពចាំបាច់ខ្វះមិនបាន។ ការដាក់ចេញ និងអនុវត្តន៍នូវក្របខ័ណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាសក្ខីកម្មមួយយ៉ាងប្រត្យក្សនៃ​កិច្ច​ខិត​ខំប្រឹងប្រែងរបស់ចិនក្នុងការរួមចំណែកជំរុញអភិវឌ្ឍន៍តំបន់ និងសកលលោក។ យើង​ដឹង​ហើ​យថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នេះគឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិ​ការសេដ្ឋ​កិ​​​ច្ច និងការអភិវឌ្ឍក្នុងតំបន់ និងលើសកលលោក និងជាយន្តការមួយដែល ផ្តល់ធនធាន​ដល់​ប្រ​ទេសនានាក្នុងសកលលោក ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ សម្រាប់បំពេញគម្លាតតម្រូ​វកា​រ​​ហិរញ្ញប្បទាន​ដើម្បីបង្កើនការតភ្ជាប់។ ក្នុងរយៈពេលជិត ៦ឆ្នាំនៃការអនុវត្តកន្លងមក គំនិត​ផ្តួ​​​ច​ផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រេចបានផ្លែផ្កាគួរ ឱ្យកត់សម្គាល់ជាច្រើន សម្រាប់កិច្ចសហប្រ​តិ​ប​​ត្តិការ​ក្នុងតំបន់ និងលើសកលលោកទាំង ក្នុងការតភ្ជាប់រូបវ័ន្ត និងអរូបវ័ន្ត ការបន្ស៉ី និង​ស​ម្រ​ប​​សម្រួលគោលនយោបាយ ការវិនិយោគ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិ​កា​រ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលវឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃលំហូរពា​ណិជ្ជ​ក​ម្ម​ លំហូរមូលធន លំហូរទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ប្រ​កា​រ​នេះ បានចូលរួមចំណែក ដល់ការលើកស្ទួយសុខុមាលភាព និងការអភិវឌ្ឍតំបន់របស់យើង​ទាំ​ង​​ក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច និងសង្គម។

លើសពីនេះទៅទៀត ចំនួនប្រទេសចូលរួមក្នុង​វេ​ទិ​កា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាសញ្ញា នៃ​ការ​​រីកដុះដាល និងភាពកាន់តែរឹងមាំជាលំដាប់នូវការផ្តល់សេចក្តីគាំទ្រ និងការជឿទុកចិត្តលើ​គំនិ​​តផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រាប់ការលើកកម្ពស់សន្តិភាព ការជំរុញការអភិវឌ្ឍ​សេ​ដ្ឋកិ​​ច្ច និងពង្រឹងវិបុលភាពតំបន់ និងនៅលើសកលលោក។
សម្ដេចតេជោថ្លែងទៀតថា ជាមួ​យ​វឌ្ឍនភាពនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» វេទិកាលើកទី២នាពេលនេះ នឹងផ្តល់ឱកាស​ឱ្យ​​យើងទាំងអស់គ្នា ដែលជាប្រជាជាតិមានការ ជឿជាក់លើសកលភាវូពាណិជ្ជកម្ម និងការបើ​ក​​ចំហសេដ្ឋកិច្ចដោយឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែង រួមគ្នាពង្រឹ​ង​​កម្លាំងសាមគ្គី និងពូតដៃគ្នាការពារផលប្រយោជន៍ និងវិបុលភាពរួម ពិភាក្សា និងដាក់​ចេញ​នូវ​គោលនយោបាយជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ ដើម្បីសម្រេចឱ្យបាននូវ​ស​មិទ្ធផលជាផ្លែផ្កាថ្មីៗបន្ថែមទៀត ហើយបោះជំហានទៅមុខឥតងាករេ លើមាគ៌ាមួយកាន់​តែ​ច្បា​ស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការជាអន្តរជាតិក្នុងស្មារតីខិតខំរួមគ្នា ចែករំលែកផល​ប្រ​យោ​ជន៍រួមគ្នា និងទទួលឱកាសដូចគ្នា។

សម្ដេចតេជោរំពឹងថា បណ្តាប្រទេស និងសេដ្ឋកិច្ច​ដែ​ល​មានភាពរីកចម្រើនលូតលាស់ និងរុងរឿងនានា នឹងប្រកាន់យកលំអាន និងទស្សនវិជ្ជា «រួម​គ្នា​ ពោលគឺប្រទេសខ្លាំងជួយ ប្រទេសខ្សោយ ប្រទេសមានជួយប្រទេស ដែលនៅខ្វះខាត ក្នុង​គោ​លដៅតែមួយ និងរួមគ្នា ជួយគ្នាដើម្បីឱ្យយើងមានវាសនាអនាគតរុងរឿងដូចគ្នា។

សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា គំនិតផ្តួច ផ្តើម «ខ្សែក្រវ៉ា​ត់​ និងផ្លូវ» កំពុងបង្កើតកម្លាំងចលករថ្មីសំដៅបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការរបស់​ប​ណ្តា​​ប្រទេសក្នុងតំបន់ និងលើសកលលោក ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព ភាពសុខដុម​រម​នា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ ជឹម ណារី