សម្តេចប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន ៥

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៥។

របៀបវារៈចំនួន៥នោះរួមមាន៖ ១-ការពិនិត្យ សំណើសុំអនុម័តនូវ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។ ២-ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់ អេមីរ៉េត ស្តីពីការជំរុញនិងការការ ពារទៅវិញទៅមក នៃវិនិយោគ។ ៣-ការពិនិត្យសំណើសុំ អនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។ ៤-ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រេង កាត និងផលិតផលប្រេងកាត និង៥-ការពិនិត្យសំណើសុំ អនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការ បណ្តាញអន្តរជាតិ សម្រាប់ឫស្សី និងផ្តៅ៕

ដោយ ប៉ាល់ សុង