សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនង អន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩​ -ក្នុងខណៈអញ្ជើញចូលរួមវេទិកាខ្សែ ក្រវាត់ និងផ្លូវលើកទី២ នៅប្រទេស​ចិន​នោះ ​​នារ​សៀ​ល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅទទួលគោរមងារជាសាស្រ្តាចារ្យ​កិត្តិយស​ផ្នែ​ក​​ទំនាក់​ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំ​និងចំណា​ស់​​ជាង​គេក្នុងទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ពិធីប្រគល់ និង​ទទួលនេះធ្វើឡើង ដោយ​មាន​វត្តមាននៃការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាលសាកលវិទ្យា​ធិ​ការ នៃសាកល​វិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកល​វិទ្យា​ល័​យ​ប៉េកាំង ជាច្រើនរូប។ ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកល​វិទ្យា​ល័​យ​ប៉េកាំង បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាព​ដឹក​នាំ​​របស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី ក្នុងការរំលត់ភ្លើងសង្រ្គាមរបបប្រល័យពូជសាសន៍ ការ​ស្វែង​រក​ដំណោះស្រាយនយោបាយ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ការទំនាក់ទំនង​អ​ន្ត​រ​ជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា ឱ្យមានការរីក​ចម្រើន​យ៉ា​ង​ឆាប់រហ័ស ក្នុងរយៈពេលជាង២ទសវត្សរ៍ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិ​ភាពយ៉ាង​ពេ​ញ​​លេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី។ ជា​មួយគ្នានេះ ថ្នាក់ដឹនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង បាន​ស​ម្ដែ​ងនូវការសប្បាយរីករាយ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតប និង  ​ទ​ទួ​ល​​យកនូវគោរមងារ”សាស្រ្តចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ”ពីសាកលវិទ្យាល័យ ​ប៉េ​កាំ​ង ដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹក​នាំ និង​ប្រ​ជា​ជនចិន ដែលជានិច្ចកាលតែងតែមានទំនាក់ទំនងល្អជាមួយសម្តេចនាយករដ្ឋមន្រ្តី ក៏ដូ​ច​ជា​ប្រ​ទេស និងប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េ​កាំង ក៏​​បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការបន្តស្ថិត នៅជា​អ្នក​ដឹកនាំដ៏ឆ្នើមនៅកម្ពុជា ក្នុងការបន្តដឹកនាំនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ ប្រទេស​កម្ពុ​ជា​ ឱ្យកាន់តែមានការីកចម្រើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត។ ថ្នាក់ដឹកនាំក្រសួង អប់រំ និងក្រុម​ប្រឹ​​ក្សា​ភិបាល នៃសាកលវិទ្យាល័យប៉េកាំងមានប្រសាសន៍ដែរថា កន្លងមក សាកល​វិទ្យាល័យ​ប៉េ​កាំង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជា និងពង្រឹង​ចំណ​ង​មិត្តភាពជាមួយកម្ពុជា ក្នុងឆ្នាំ២០១៨ សាកលវិទ្យាល័យប៉េកាំង បានចុះហត្ថលេខា​ជាមួយ​រា​ជ​បណ្ឌិតសភាកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ្នា។ ផ្នែកមួយ​នៃការជូន​គោរ​ម​ងា​រនេះដែរ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាព​របស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ដែលបានគាំទ្រដល់គោលនយោបាយរបស់ប្រទេសចិន ដែលទាក់ទិនទៅ និងខ្សែក្រវាត់ និង​ផ្លូ​វ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធា​នាធិបតី នៃសាធារណរដ្ឋប្រជា​មា​និ​ត​​ចិន ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេស ជាច្រើនលើសកលលោក បាន​ចូល​រួម​គាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នោះ។ ​​បន្ទាប់មកថ្នាក់នៃសាកលវិទ្យាល័យ​ប៉េ​កាំ​ង បានអញ្ជើញជូនគោរមងារកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិ ជូនសម្តេចតេជោនាយក​រដ្ឋ​មន្រ្តី តាមរយៈលិខិតបញ្ជាក់ផ្លូវការរបស់សាកល​វិទ្យាល័យ និងសញ្ញាសម្គាល់របស់​សា​ក​ល​​វិទ្យាល័យ ដោយបានចាត់ទុកថា ពីថ្ងៃនេះតទៅ សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី គឺជាសាស្រ្តា​ចារ្យ​កិត្តិយសផ្លូវការ របស់សាកលវិទ្យាល័យ​ប៉េកាំង។

​​នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនា​យក​រដ្ឋ​​មន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្នុងនាមប្រតិភូ​ជា​ន់​​ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា ដែលមានវត្តមានក្នុងពិធីប្រគល់និងទទួលគោរមងារ “សាស្រ្តា​ចា​រ្យ​​កិត្តិយស​ផ្នែកទំនាក់ទំនងអន្តរជាតិ” ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសាកល​វិទ្យា​ល័​យ​​​​​ប៉េកាំង បានអញ្ជើញនាំបាច់ផ្កា ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាកិច្ចនៃការគោរព​ដឹ​ង​​គុណយ៉ាងជ្រាល​ជ្រៅបំផុត ដែលរូបសម្តេចបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំ​ប្រ​ទេ​ស​ចេញពីរបប​ប្រល័យពូជសាសន៍ប៉ុល ពត ការពន្លត់ភ្លើងសង្រ្គាមរ៉ាំរ៉ៃ ការស្វែងរកដំណោះ​ស្រា​យសន្តិភាព​ ការបញ្ចប់សង្រ្គាមទាំងស្រុង តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ​ របស់សម្តេច និងដំណើរការនៃការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាត់ដៃទទេ រហូត​កម្ពុ​ជា​​​រក្សា​បាននូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ពិសេ​ស​ការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដោយស្មើសិទ្ធិ ស្មើភាព ខ្ពស់មុខខ្ពស់មាត់ជា មួយ​នឹង​​បណ្តាប្រទេសទាំងអស់លើសកលលោក។ ​​នៅក្នុងពិធីនោះដែរ សម្តេចតេជោនាយក​រដ្ឋ​ម​ន្រ្តី​ និងថ្នាក់ដឹកនាំនៃក្រសួង​អប់រំ ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បាន អញ្ជើ​ញ​​បើករបាំងស្បៃដើម្បីជានិម្មិតរូប នៃពិធីសម្ពោធមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវកម្ពុជា រប​ស់​​រាជបណ្ឌិតសភាកម្ពុជា ដែលឧបត្ថម្ភដោយសាកលវិទ្យាល័យប៉េកាំងផងដែរ៕

ដោយ ជឹម ណារី