សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ»លើកទី២ នៅទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ អញ្ជើញទៅចូលរួមវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំង សាធាណរដ្ឋប្រជាមានិត ចិន ។

អញ្ជើញជូនដំណើរសម្តេច និងគណៈប្រតិភូនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ជាច្រើនរូបទៀត។

រូបថត៖ ខឹម សុវណ្ណារ៉ា