ខេត្តព្រៃវែង​ បេីកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបញ្រ្ជាបការយល់ដឹង​ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ

វិទ្យុជាតិកម្ពុជា៖ ដោយលឹមតុងហួត៖


អាជ្ញាធរខេត្តព្រៃវែង
នៅរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩បានបេីកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបញ្រ្ជាបការយល់ដឹងនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ដោយមានការចូលរួមពីមន្ទីរអង្គភាពជាសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងម្ចាស់អ្នកគ្រប់គ្រងអាជីវកម្មសេវាទេសចរណ៍។

ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តព្រៃវែងលោកទឹមទេពវង្សាប្រធានមន្ទីរទេសចរណ៍ខេត្តបានលើកឡើងថាកន្លងមកការងារដែលមន្ទីរក្នុងនាមសមាជិករបស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានខិតខំដោយមានការចូលរួមយ៉ាងសកម្មពីអង្គភាពពាក់ព័ន្ធនិងប្រតិបត្តិករទេសចរណ៍លេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្ត។

ក្នុងឱកាសនោះលោកលឹមតុងហួតប្រធាននាយកដ្ឋាននីតិកម្មអប់រំនិងស្តារនីតិសម្បទានិងលោកឡោសុវិជ្ជាអគ្គនាយករងបានលេីកយកបទពិសោធន៍ពីបញ្ហានិងផលវិបាកផ្សេងៗដែលនឹងអាចកេីតឡេីងក្នុងទីតាំងអាជីវកម្មសេវាទេសចរណ៍របស់លោកអ្នកប្រសិនបេីលោកអ្នកមិនបានស្វែងយល់ឬមិនបានទទួលព័ត៌មានពីបញ្ហាគ្រឿងញៀន។

លោកឌុចគន្ធាអភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានប្រសាសន៍ថាខេត្តព្រៃវែងមិនមែនជាទីតាំងផលិតគ្រឿងញៀនទេប៉ុន្តែជាខេត្តរងគ្រោះពីការ

លួចលាក់ប្រេីប្រាស់គ្រឿងញៀនដែលធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងសហគមន៍។ដូចនេះស្នើសុំអាជ្ញាធរមូលដ្ឋានអាណាព្យាបាលត្រូវតែសហការបញ្ជូនអ្នកប្រេីប្រាស់និងអ្នកញៀនគ្រឿងញៀនទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនៅក្នុងសហគមន៍។

ក្នុងឱកាសនោះដែរឯកឧត្តមចិនសាម៉ុនទីប្រឹក្សាតំណាងឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកោតសរសេីរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនាពេលកន្លងមកហេីយបញ្ហាគ្រឿងញៀនអាចដោះស្រាយបានលុះត្រាតែមានការចូលរួមទាំងអស់គ្នាធ្វេីសកម្មភាពព្រមៗគ្នាចាប់ផ្តេីមពីយេីងម្នាក់ៗដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យេីងទាំងអស់គ្នា

ឯកឧត្តមបានអំពាវនាវឲ្យប្រតិបត្តិករទេសចរណ៍បន្តចូលរួមឲ្យបានកាន់តែសកម្មបន្ថែមទៀតពិសេសសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័បង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនក្នុងសហគមន៍ដេីម្បីសុវត្ថិភាពសង្គមនិងដេីម្បីអនាគតកូនចៅយេីង៕