រញ្ជួយដីកម្រិត ៦,៣រិចទ័រនៅហ្វីលីពីនបានសម្លាប់មនុស្ស ២នាក់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩​ — រញ្ជួយដីកម្រិត ៦,៣រិចទ័របានវាយប្រហារទីក្រុង Gutad នៅកោះ Luzon ប្រទេសហ្វីលីពីនកាលពីរសៀលថ្ងៃទី២២ ខែមេសា ដោយយ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ដោយសារការដួលរលំផ្ទះ។

ការរញ្ជួយដីនេះបានធ្វើឱ្យអគារជាច្រើននៅទីក្រុងម៉ានីល នឹងធ្វើឱ្យប្រជាជន និងអ្នកធ្វើការនៅការិយាល័យរាប់ពាន់នាក់ត្រូវរត់ភៀសខ្លួនទៅរកទីសុវត្ថិភាព។ ប្រធាននៃវិទ្យាស្ថានរញ្ជួយដី និងភ្នំភ្លើងនៃប្រទេសហ្វីលីពីន លោក Renato Solidum បាននិយាយថា ការរញ្ជួយនេះបណ្តាលមកពីការផ្លាស់ប្តូរក្នុងតំបន់ និងដោយសារមិនមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីបង្កជារលកយក្សស៊ូណាមិ ឬបង្កឱ្យមានការខូចខាតជាទូទៅ។

ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីមួយចំនួនបានរាយការណ៍ពីការខូចខាតដល់ព្រះវិហារមួយនៅភាគខាងជើងខេត្ត Pampanga និងបាននិយាយថា ផ្ទាំងថ្មមួយចំនួនបានរអិលចុះពីលើភ្នំមួយដែលធ្វើឱ្យរាំងស្ទះផ្លូវជាតិ។ ប្រទេសហ្វីលីពីនស្ថិតនៅលើក្រវ៉ាត់នៃអគ្គិភ័យ ដែលជាតំបន់មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំ ដែលមានការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)