ចំណូលពីការលក់សំបុត្រនៅតំបន់រមណីយដ្ឋានអង្គរមានការធ្លាក់ចុះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចំណូលពីការលក់សំបុត្រឲ្យភ្ញៀវទេសចរចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ មានទឹកប្រាក់សរុបប្រមាណ៣៥,៩លានដុល្លារអាមេរិក ដោយធ្លាក់ចុះប៉ុន្មានជាង៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។


​ប្រភពបានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩នេះ មានចំនួនតែ៧៨៧.៩០០នាក់ ដោយធ្លាក់ចុះជាង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ក្នុងរយៈពេលនេះ ភ្ញៀវទេសចរបរទេសដែលចូលទស្សនាច្រើនជាងគេ គឺមានតែទេសចរមកពីប្រទេសចិន កូរ៉េខាងត្បូង និងអាមេរិក ប៉ុណ្ណោះ។