សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាង២.០០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖


សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ២,២៧៨នាក់ (នារី១.១៩៤ នាក់) នៅមជ្ឈមណ្ឌលកោះពេជ្រ ។


តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋ មន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ ១,៩១៩នាក់ នារី ១,០៨២នាក់, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣៥៥នាក់ នារី ១១២នាក់ និងថ្នាក់បណ្ឌិត ៤នាក់។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតថ្នាក់បរិញ្ញា បត្រ២រូប និងនិស្សិតថ្នាក់បណ្ឌិត ១រូប បានទទួលសញ្ញាបត្រទ្វេពីសាកលវិទ្យាល័យណង់ និង សាលាពាណិជ្ជសាស្ត្រអន្តរជាតិណាន់ស៊ី ប្រទេសបារាំង ។ និស្សិតជ័យលាភីថ្នាក់បរិញ្ញា បត្រចំនួនជាង ៨៥ ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជិត ៩២ ភាគរយ និងថ្នាក់បណ្ឌិត១០០ ភាគរយកំពុងមានការងារធ្វើរៀងៗខ្លួន។
ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន បានឲ្យដឹងទៀតថា សាកលវិទ្យាល័យជាតិគ្រប់ គ្រងបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កម្ពុជាយ៉ាងសកម្ម ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ 1983 មកដល់ឆ្នាំសិក្សា 2017 2018 នេះនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យា ល័យជាតិគ្រប់គ្រងសរុបចំនួនជាង៤៩.៩០០ នាក់ក្នុងនោះមាននារី 21.720 នាក់ស្មើនឹងជាង 43ភាគរយ ក្នុងនោះនិស្សិតអាហារូបករណ៍ចំនួន 6.447 នាក់ និងនិស្សិតសិក្សាបង់ថ្លៃចំនួន 43.468នាក់។ បច្ចុប្បន្នអតីតនិស្សិតទាំងនោះបាននឹងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋវិស័យឯកជននិងស្ថាប័នអន្តរជាតិប្រកបដោយសមត្ថភាពវិជ្ជាជីវ:ខ្ពស់ ឧត្ដមភាព សេចក្តីថ្លៃថ្នូរនិងកិត្តិយស។ បច្ចុប្បន្ននិស្សិតកំពុងទទួលការបណ្ដុះបណ្ដាលសរុបចំនួន 11.152 នាក់ក្នុងនោះនារី 6.092 នាក់ ត្រូវជាជាង 54 ភាគរយ។
ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនបានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តយុទ្ធសា ស្ត្រចតុកោណដំណាក់កាលទី 4 របស់រាជរដ្ឋាភិ បាល ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡា  សាកលវិទ្យា ល័យជាតិគ្រប់គ្រង បានរៀបចំផែនការយុទ្ធសា ស្ត្រជំហានទី 2 (2019 2023) ដោយផ្ដោតសំ ខាន់លើគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររួមមាន 1 ពង្រឹងគុណភាពបណ្ដុះបណ្ដាលស្របតាមនិន្នា ការថ្មីនៃទីផ្សារពលកម្ម។2 .លើកកម្ពស់សកម្ម ភាពសិក្សាស្រាវជ្រាវនវានុវត្តន៍និងបោះពុម្ពផ្សាយ ។3 .ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និងទី 4 លើកកម្ពស់អភិបាលកិច្ចល្អ។ សាកលវិទ្យាល័យបានរៀបចំកែសម្រួលកម្មវិធីសិក្សាឲ្យមានភាពឆ្លើយតបពេញលេញជាមួយស្តង់ដារជាតិនិងអន្តរជាតិព្រមទាំងបានអភិវឌ្ឍន៍កម្មវិធីសិក្សាជំនាញថ្មីៗ ជាកម្មវិធីពិសេ សស្របតាមស្តង់ដារពិភពលោកសម្រាប់ថ្នាក់បរិ ញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតឲ្យមានសញ្ញាប័ត្រទ្វេ ជាមួយសាកលវិទ្យាល័យដៃគូដែលសិក្សាជាភាសាអង់គ្លេស។
ទន្ទឹមនេះ សាកលវិទ្យាល័យក៏បានធ្វើកិច្ចសហ ប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យដៃគូជា ច្រើន ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យ លើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ ។