រយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ​ មានគ្រោះថ្នាក់ចរាចរបានកេីតឡេីងចំនួន១៣៤លើក សម្លាប់ ចំនួន៥៩នាក់ និងរបួសជាង២០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន​អោយដឹងថា​ រយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៥៩នាក់(ស្រី៩នាក់) និងរបួសធ្ងន់ ១៦៧នាក់​ និងរបួសស្រាលចំនួន៧១នាក់។


​ របាយការណ៍ដដែរបានបញ្ជាក់ថា​ ចំនួននេះមានការកើនឡើងប្រៀបធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលអ្នកស្លាប់មានចំនួនត្រឹម ៤៧នាក់។ ចំនួននេះមានការកើនឡើង ២៦% ។ កើតឡើងដោយសារការបើកបរហួសល្បឿនមាន៤០% មិនគោរពសិទ្ធិអាទិភាព១៤ភាគរយ៕