រយៈពេលបីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣៣ម៉ឺននាក់

AKP កំពង់ចាម ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ —


លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះថា រយៈពេលបីថ្ងៃ​នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តលេងសប្បាយនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាមប្រមាណ ៣៣១.៧០៣នាក់ មានការកើនឡើង ៦% ចំពោះភ្ញៀវជាតិ និង២៧% ចំពោះភ្ញៀវអន្តរជាតិ បើប្រៀប​ធៀបទៅនឹងរយៈពេលឆ្នាំ២០១៨ កន្លងទៅ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម