នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១៤៧.៤៦៦នាក់

AKP កំពង់ធំ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ —

យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ បានឲ្យដឹងនារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នេះថា រយៈពេលបីថ្ងៃនៃពិធី​បុណ្យ​​​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១៤៧.៤៦៦នាក់ មកកម្សាន្តសប្បាយនៅតាមតំបន់​ទេសចរណ៍​នានា ក្នុងខេត្តកំពង់ធំ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ