គ្រោះធម្មជាតិបានវាយប្រហារអោយខូចខាតផ្ទះប្រជាពលរដ្ឋជាង៥០ខ្នងនៅស្រុកសៀមប៉ាង

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

ក្នុងពេល អាកាសធាតុមានករប្រែប្រួល និងឡើងកំដៅផង ស្រាប់តែកាលពីវេលា ម៉ោង១៨និង៥៤នាទីយប់ថ្ងៃទី១៤មេសា២០១៩មាន ព្យុះភ្លៀងនិងមានខ្យល់កន្ទ្រាក់មកលាយឡំគ្នា បង្កផលប៉ះពាល់ធ្វើឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋអស់ប្រមាណជាង៥០ខ្នងនិងបង្ករបួសស្នាមដល់ស្ត្រីម្នាក់។


លោកវរៈសេនីយត្រី ជឹម អេន អធិការស្រុកសៀមប៉ាងបញ្ចាក់ថា៖ប្រជាពលរដ្ឋដែលរងផលប៉ះពាលនេះមាននៅឃុំថ្មកែវ -ឃុំសេកុង និងឃុំព្រែកមាសខ្លះ រលំខូចទាំងស្រុង
ប៉ើងដំបូល ឈើដួលរលំសង្កត់ផ្ទះ រលំផ្ទះធ្លាក់ពីលើជើងតាងនិងអាគាររដ្ឋមួយចំនួនរងផលប៉ះពាល់ផងដែរ ។


លោកអធិការបន្តងថា៖ក្នុងនោះផលប៉ះពាល់បង្កឱ្យខូចខាត់មានឃុំថ្មកែវ១៧ខ្នង ឃុំសេកុង២៣ខ្នង និងឃុំព្រែកមាស១២ខ្នង សរុបចំនួន៥២ខ្នងរួមសាលារៀន មន្ទីរបក្ស សាលាស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមួយចំនួនទៀត។


លោកផាន់យុទ្ទអភិបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ផលប៉ះពាល់នេះលោកបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះជួយរុះរើផ្ទះដែលបាក់បែក ហើយក្នុងករណីអាចជួសជុលបានយើងសហការគ្នាជួយជួសជុលជូនគាត់វិញ។


លោកបន្តថា៖ ករណីនេះអាជ្ញាធរសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយយថាហេតុនៅពេលមានគ្រោះធម្មជាតិកើតឡើង។


សូមបញ្ចាក់ថា៖ ស្រុកសៀមប៉ាងក្នុងដើមឆ្នាំ២០១៩នេះប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់លាយឡំភ្លៀង ផ្គរន្ទះចំនួន៣លើក រួចមកហើយដោយរាប់បញ្ជូលទាំងលើកនេះផង ៕