សម្ដេចតេជោនាយករដ្ឋមន្ត្រីអរគុណគ្រប់ខេត្ត ក្រុង ដែលបានរៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីផ្តល់ការសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រប់ខេត្ត ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានរៀបចំសង្រ្កាន្តឆ្នាំថ្មី ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន ដើម្បីផ្តល់ការសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា សូមអរគុណដល់គ្រប់ខេត្ត ក្រុង ដែលបានរៀបចំសង្រ្កាន្តឆ្នាំថ្មី ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន ដើម្បីផ្តល់ការសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សម្ដេចតេជោបានបន្ដថា នេះក៏ជាឱកាសដែលក្មួយៗយុវជន និងចៅៗព្រមទាំងទេសចរបរទេស បានឈ្វេងយល់កាន់តែច្រើនអំពីវប្បធម៌ និងប្រពៃណី ជាតិដ៏ល្អឯករបស់កម្ពុជាយើងផងដែរ។ ជាមួយគ្នានេះដែរ ចំពោះសមត្ថកិច្ចក៏បានពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បានល្អ ដើម្បីធានាសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់ នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មីនេះ៕

ដោយ ជឹម ណារី