លោក ណេតាន់យ៉ាហ៊ូ ឈ្នះការបោះឆ្នោតអាណត្តិទី៥ ជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ — លទ្ធផលចុងក្រោយលទ្ធផលផ្លូវការនៃការបោះឆ្នោតរបស់អ៊ីស្រាអែល ត្រូវបានបោះពុម្ពផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ដោយគណបក្សរបស់លោកនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បានវាយបំបាក់គូប្រជែងដ៏សំខាន់ គឺគណបក្សខៀវ និងស។

ចៅក្រមលោក ហាណាន មេឡេស បាននិយាយថា លទ្ធផលនេះត្រូវបានចេញដោយ​គណៈ​កម្មាធិការបោះឆ្នោតកណ្តាល បន្ទាប់ពីពីរថ្ងៃនៃការរាប់សន្លឹកឆ្នោត​ និងការពន្យារដោយ​សារ​បណ្តាលមកពីបញ្ហាកុំព្យូទ័រ។

លទ្ធផលបានបង្ហាញថា គណបក្ស Likud ស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ បានឈ្នះអាសនៈចំនួន៣៦​ខណៈដែលមេដឹកនាំខៀវ និងស ដែលដឹកនាំដោយអតីតមេបញ្ជា​ការ​ទទួលបាន ៣៥ អាសនៈ។

ឥឡូវនេះលោក Netanyahu ត្រូវបង្កើតរដ្ឋាភិបាលចម្រុះ​ដែលមានសមាជិកយ៉ាងហោច​ណាស់៦១ នាក់នៅក្នុងរដ្ឋសភា១២០ កៅអីរបស់អ៊ីស្រាអែលឬ Knesset។ គាត់បាននិយាយ​រួចមក​ហើយថា គាត់មានបំណងបង្កើតសម្ព័ន្ធភាពជាមួយគណបក្សស្ដាំនិយម​ និងជ្រុល អូតូដក់។

ដៃគូរបស់គាត់ទំនងជារួមបញ្ចូលទាំង Shas មានអាសនៈចំនួនប្រាំបី និង United Torah Judaism ដែលមានអាសនៈចំនួនប្រាំពីរទាំងគណបក្សជ្រុលគ្រិស្តអូតូដក់។

សម្ព័ន្ធស្តាំដែលជាសម្ព័ន្ធភាពថ្មីនៃបញ្ជីឈ្មោះគាំទ្រអ្នកតាំងលំនៅ និងដៃគូផ្សេងទៀត​ក្នុង​សម្ព័ន្ធភាពរបស់លោក Netanyahu ទទួលបានប្រាំអាសនៈ។

អ៊ីស្រាអែលផ្ទះរបស់យើងដឹកនាំដោយលោក Avigdor Lieberman អ្នកនយោបាយខាង​ស្តាំនិយម នឹងជាអតីតរដ្ឋមន្រ្តីការពារជាតិរបស់លោក Netanyahu ទទួលបានប្រាំអាសនៈ។

គូឡានូដែលជាគណបក្សស្តាំកណ្ដាលទទួលបានបួនអាសនៈ។ សរុបរួមប្លុកស្តាំនិយម​មាន៦៥ អាសនៈ។ គណបក្សពលកម្មដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់អ៊ីស្រាអែល ដែលមាន​អាសនៈ​ចំនួន១៨​នៅក្នុងរដ្ឋសភានាពេលថ្មីៗនេះ ទទួលបានត្រឹមតែប្រាំមួយអាសនៈប៉ុណ្ណោះ​នៅពេលនេះ។ Meretz ដែលជាគណបក្សឆ្វេងនិយមបានបាត់បង់កៅអីមួយ​ហើយនឹង​ចូល​សភា​ដោយមានតែបួនអាសនៈប៉ុណ្ណោះ។ Hadash-Ta’al សម្ព័ន្ធភាពនៃគណបក្សអារ៉ាប់បាន​ឈ្នះ​កៅអី៦ ហើយ Ra’am-Balad សម្ព័ន្ធភាពអារ៉ាប់មួយផ្សេងទៀតបានឈ្នះ៤ អាសនៈ។

គណបក្ស Blue and White ដែលជាគូប្រជែងចម្បងរបស់លោក Netanyahu ក្នុងការ​បោះឆ្នោតបានទទួលស្គាល់ថា បរាជ័យនៅរាត្រីថ្ងៃពុធ ដោយប្តេជ្ញាថា នឹងបម្រើជា«បក្សប្រឆាំងដ៏សាហាវ»មួយ ចំពោះលោក Netanyahu ។

លទ្ធផលនេះមានន័យថា លោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើដំណើរទៅកាន់អាណត្តិទី៥ ក្នុងតំណែង និងក្លាយជានាយករដ្ឋមន្ត្រីដែលបម្រើការយូរបំផុតរបស់អ៊ីស្រាអែល៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក  មាស សំអុល )