អ.ស.ប និង អឌ្ឍចន្ទ្រក្រហមអ៊ីរ៉ង់កំពុងជួយរួមគ្នាដល់ជនរងគ្រោះទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា   ឆ្នាំ២០១៩ — អ្នកនាំពាក្យ អ.ស.ប ម្នាក់បាននិយាយពីថ្ងៃព្រហស្បតិ៍ថា អ.ស.ប និងសង្គមអឌ្ឍចន្ទ្រក្រហមអ៊ីរ៉ង់ ( IRC ) កំពុងធ្វើការដើម្បីផ្តល់ជំនួយដល់ពួកជន ដែលត្រូវការក្នុងចំណោមប្រជាជន១០លាននាក់ដែលប៉ះ ពាល់ដោយភ្លៀងយ៉ាងខ្លាំងនឹងទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសអ៊ីរ៉ង់ ។

សេចក្តីរាយការណ៍ដែលគេបានផ្សព្វផ្សាយនិយាយថា មនុស្សជាច្រើនបានស្លាប់នៅក្នុងទឹកជំនន់ ដែលបានចាប់ផ្តើមកាលពីចុងខែមីនា ។

លោក Stephane Dujarric   អ្នកនាំពាក្យអគ្គលេខាធិការ អ.ស.ប លោក អង់តូនីញ៉ូ ហ្គូតេរ៉េស ( Antonio Guterres ) បាននិយាយថា អ.ស.ប កំពុងធ្វើការក្នុងការសម្របសម្រួលគ្នាជាមួយពួកអាជ្ញាធរ ដែលមានជាប់ពាក់ព័ន្ធដែលកំពុងដឹកនាំធ្វើការឆ្លើយតបនេះ ។

លោកបាននិយាយថា IRC  បានផ្តល់ជំនួយដល់ប្រជាជនដែលត្រូវការជា ៣៣០.០០០ នាក់ ដោយ ឡែក អ.ស.ប បានផ្តល់ជំនួយមានទឹកប្រាក់ ១,៤ លានដុល្លារ សម្រាប់ជម្រក, របស់របរមិនមែនស្បៀង អាហារ, សុខាភិបាល,ទឹក និង អនាម័យ ។

លោក Dujarric  បាននិយាយបន្ថែមថា កិច្ចប្រឹងប្រែងបានដំណើរទៅហើយ ដើម្បីប្រមូលជំនួយ មនុស្សធម៌បន្ថែមសម្រាប់ពួកជនដែលមានការប៉ះពាល់។

លោកបាននិយាយថា ក្រុម អ.ស.ប កំពុងធ្វើទស្សនកិច្ចនៅនឹងកន្លែងតំបន់ ដែលមានការប៉ះពាល់ ដើម្បីជួយដល់សេចក្តីត្រូវការយ៉ាងសំខាន់ ព្រមទាំងឆ្លើយតបខាងមនុស្សធម៌ដែលចាំបាច់ ដើម្បីគាំទ្រដល់ ជនទាំងឡាយ ដែលប៉ះពាល់តាមសេចក្តីការណ៍ជាដំបូងឱ្យដឹងថា លំនៅឋានជាង៥៤.០០០ខ្នង ត្រូវបាន បំផ្លាញនិង ៩០.០០០ ខ្នងទៀតបានខូចខាត ។

លោក Sayed Hashem នាយកតំបន់សហព័ន្ធអន្តរជាតិ នៃកាកបាទក្រហមនិងសង្គមអឌ្ឍចន្ទ្រក្រហមបាននិយាយនៅលើវេបសាយរបស់សហព័ន្ធថា « ប្រទេសអ៊ីរ៉ង់ កំពុងស្ថិតនៅក្រោមទឹក » ។ នេះជា វិបត្តដែលមិនធ្លាក់មានពីមុខមក ដែលឥឡូវបានប៉ះពាល់ដល់ខេត្តយ៉ាងហោចណាស់២៣ក្នុងចំណោម ខេត្ត៣១របស់ប្រទេសអ៊ីរ៉ង់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )