នាយទាហានជប៉ុនបានទៅបំពេញទស្សនកិច្ច នៅក្រសួងការពារជាតិកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ មន្រ្តីក្រសួងម្នាក់បាននិយាយថា មន្ដ្រីក្រសួងការពារ​ជាតិរបស់ប្រទេសកូរ៉េខាងត្បូងមួយរូបបានពិភាក្សាគ្នាអំពីរបៀបវារៈ សម្រាប់កិច្ចចរចា​សន្តិសុខ​ត្រីភាគីប្រចាំឆ្នាំរវាងទីក្រុងសេអ៊ូលវ៉ាស៊ីនតោន និងទីក្រុងតូក្យូដែលគ្រោងនឹងធ្វើនៅ​ខែក្រោយនេះ។

លោក Toru Nakashima ជាកងកម្លាំងស្វ័យការពារនៅលើទឹកដីជប៉ុន​បានទៅបំពេញ​បេសកកម្មក្រសួងការពារជាតិទីក្រុងសេអ៊ូល ដើម្បីរៀបចំសម្រាប់កិច្ចពិភាក្សាត្រីភាគី​ស្តីពីការការពារ(DTT) ដែលជាកិច្ចប្រជុំកម្រិតការងារមួយដែលនឹងត្រូវបានរៀបចំនៅទីក្រុងសេអ៊ូល។ កាលបរិច្ឆេទពិតប្រាកដសម្រាប់ DTT មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ក្រសួងការពារជាតិរបស់ជប៉ុន ក្នុងរយៈពេលបី​ខែ​នេះ​បានបង្កឱ្យមានការសង្ស័យថា ភាគីទាំងពីរអាចពិភាក្សាគ្នាអំពីមធ្យោបាយ ដើម្បីលើក​កម្ពស់​ចំណងទាក់ទងទ្វេភាគីដែលបានរាលដាលកាលពីដើមឆ្នាំនេះ ដោយសារតែ​ការអះអាង​របស់​ក្រុង​តូក្យូថា​ នាវាចម្បាំងកូរ៉េខាងត្បូងបានជាប់គាំងរ៉ាដាត្រួតពិនិត្យការហោះហើរលើ​យន្ត​ហោះ​ល្បាត​របស់ខ្លួនកាលពីខែ​ធ្នូនោះ។

បន្ទាប់ពីមានជម្លោះខាងយោធាបែបនេះ មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងបាន​លុប​ចោល​​គម្រោងរបស់គាត់ទៅធ្វើទស្សនកិច្ចនៅជប៉ុន។ ទីក្រុងតូក្យូក៏បានសម្រេចចិត្តមិនបញ្ជូន​នាវាចម្បាំងរបស់ខ្លួនទៅកាន់ផ្នែកសមយុទ្ធដែនសមុទ្រចម្រុះ ដែលមានមូលដ្ឋាននៅកូរ៉េខាង​ត្បូង​ដែលគ្រោងនឹងចាប់ផ្តើមនៅចុងខែនេះ៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )