សាលារាជធានីភ្នំពេញ រៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ   សាលារាជធានី ភ្នំពេញ បានរៀបចំសង្ក្រាន្តវត្តភ្នំរយៈពេល៣ថ្ងៃនៅរមណីយដ្ឋានវត្តភ្នំ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូប សត្វជ្រូកធ្វើពីឫស្សីតំណាងឆ្នាំកុរ និងមានកន្លែងតាំងពិព័រណ៍ផងដែរ៕

ដោយ សំ សាម៉ន