លោក មូន មកដល់សហរដ្ឋអាមេរិកដើម្បីជួបប្រជុំជាមួយ លោក ត្រាំ​ ស្តីពីកិច្ចសន្ទនាពីកូរ៉េខាងជើងដែលបានជាប់គាំង

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានមកដល់សហរដ្ឋអាមេរិកកាលពីថ្ងៃ​ពុធ​ សម្រាប់កិច្ចចរចាជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលនឹង​ផ្តោតលើ​មធ្យោបាយនានា​ នាំកូរ៉េខាងជើងត្រឡប់ទៅកាន់តុសន្ទនាវិញ។

ដំណើរទស្សនកិច្ចលើកទី២​របស់លោក មូន ជួបប្រជុំជាមួយលោក គីម ជុង-អ៊ុន ដែលជាមេដឹកនាំ    កូរ៉េខាងជើងលើកទីពីរ ដែលត្រូវបានរៀបចំឡើង នៅទីក្រុងហាណូយកាលពីចុង​ខែកុម្ភៈកន្លងទៅ។

កិច្ចចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងបានជាប់គាំងពីពេលនោះមក នៅ​ពេលដែលកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើងទី២​បានបញ្ចប់ភ្លាមៗ និងដោយគ្មាន​កិច្ចព្រម​ព្រៀង។

ប្រធានាធិបតីអាម៉េរិកបានសុំឱ្យសមភាគីកូរ៉េខាងត្បូង ជួយសម្របសម្រួលការ​សន្ទនា​នាពេលអនាគតជាមួយលោក គីម។ រហូតមកដល់ពេលនេះ លោក មូន បានប្រារព្ធកិច្ចប្រជុំ​ទ្វេ​ភាគីចំនួន៣ ជាមួយមេដឹកនាំកូរ៉េខាងជើង​ ហើយពេលនេះកំពុងជំរុញឱ្យមានកិច្ចប្រជុំលើក​ទីបួនទៀត។

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )