លោក ស៊ី បានលើកទឹកចិត្តប្រជាជនជនជាតិដើមភាគតិច ឱ្យបង្កើតអនាគតល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩  — លោកស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិនបានលើកទឹកចិត្តប្រជាជននៃក្រុមជន ជាតិភាគតិចដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាលមួយនៃភាគនិរតីនៃប្រទេសចិន ក្នុងការធ្វើកិច្ចប្រឹងប្រែងរួមគ្នា ដើម្បី    កសាងប្រទេសជាតិល្អ ការពារព្រំដែន និងបង្កើតអនាគតឱ្យកាន់តែ​ល្អប្រសើរ។

លោក ស៊ី ក៏ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត នឹងជាប្រធាន​គណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើការកត់សម្គាល់នៅថ្ងៃពុធនេះ នៅពេលឆ្លើយតបនឹង​លិខិតមួយច្បាប់ពីប្រជាជននៃក្រុមជនជាតិភាគតិច Dulong នៅក្នុងទីរួមស្រុក Dulongjiang ខេត្ត Gongshan នៃខេត្ត Yunnan ។

នៅក្នុងលិខិតនោះ ប្រជាជន Dulong បានប្រាប់លោក ស៊ី ថា ពួកគេត្រូវបានគេចាក​ចេញ​ពីភាព ក្រីក្រជាក្រុមទាំងមូលកាលពីឆ្នាំ ២០១៨​ ហើយអ្នកភូមិកំពុងរីករាយនឹង​ជីវិតដ៏ល្អ​ប្រសើរ។

លោក ស៊ី បាននិយាយថា លោករីករាយណាស់ដែលបានឮដំណឹងល្អ​ហើយបានអបអរ​សាទរដល់ប្រជាជន Dulong ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )