សហព័ន្ធអេឡិចត្រូនិកអនុញ្ញាតឱ្យក្រុមហ៊ុន Montoon រៀបចំប្រកួតវិញ្ញាសា Mobile Legends: Bang Bang ត្រៀមស៊ីហ្គេម នៅប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩​ — សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន Gentec Work Co.LTD បានរៀប ចំការប្រកួត ដើម្បីអភិវឌ្ឍន៍វិញ្ញាសា Mobile Legends ដែលជាវិញ្ញាសា ត្រូវបានគណៈរៀប ចំប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៩ ដាក់ឱ្យប្រកួត។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីស្នាក់ ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា លោក លន់ សាមឺឌី អគ្គលេខាធិការ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជាគូសបញ្ជាក់ថា ការប្រកួត Mobile Legends: Bang Bang គឺជាវិញ្ញាសា មួយដែលលេងនៅលើទូរស័ព្ទ ៥ទល់៥ ដែលចេញផ្សាយ កាលពីឆ្នាំ២០១៦ និងទទួលបាន ការគាំទ្រពេញពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ានតែម្តង ក្នុងនោះកម្ពុជាក៏មានអ្នក លេងច្រើន និងមានក្រុមអ្នកលេងខ្លាំងៗដូចគ្នាផងដែរ។ លោកបានបន្ដថា សហព័ន្ធ E-Sport កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន Gentec Work Co.,LTD រៀបចំការប្រកួតនេះឡើង ដើម្បី អភិវឌ្ឍន៍វិញ្ញាសា Mobile Legends ដោយកម្មវិធី Mobile Legends: Bang Bang នេះត្រូវបាន ផលិត និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Montoon ដែលបង្កើតការប្រកួតប្រចាំតំបន់ដ៏ធំ (MLBB South East Asia Cup)  ហៅកាត់ MSC ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ៦.០០០ដុល្លារ សហរដ្ឋអាមេរិក។ជាមួយគ្នានេះដែរ សម្រាប់ការប្រកួតនឹងបើកឱ្យចុះឈ្មោះចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ឬនៅពេលគ្រប់ចំនួន ១២៨ក្រុម។ ការប្រកួតជម្រុះលក្ខណៈ អនឡាញ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា រហូតដល់នៅសល់៤ក្រុម ចុងក្រោយទើប ប្រកួតនៅលើឆាកធំ នាថ្ងៃទី១៨ ខែឧសភា តែម្តង។ ចំពោះក្រុមជ័យលាភីដែលជាប់ចំណាត់ ថ្នាក់លេខ១នឹងទទួលបានប្រាក់រង្វាន់ និងកៅអីទៅប្រកួតជាមួយនឹងបណ្តា ប្រទេសអាស៊ី អាគ្នេយ៍ផ្សេងៗទៀត នៅប្រទសហ្វីលីពីន ដែលក្រុមហ៊ុន Montoon ជាអ្នករ៉ាប់រងបន្ទុក ធ្វើដំណើរ ការស្នាក់នៅ និងម្ហូបអាហារតែម្តង៕

ដោយ ហេង​ ណាលីន