ក្រុមហ៊ុនចិន វិនិយោគលើការបង្កើតAPP តាក់ស៊ី និងម៉ូតូកង់បី TAP ON នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩​ — ដោយមើលឃើញទីផ្សារកម្ពុជាមានភាពងាយស្រួលក្នុងប្រកបរកស៊ី និងបើកពង្រីកឱ្យបាន​កាន់តែទូលំទូលាយថែមទៀត ក្រុមអ្នកវិយោគចិនបានបង្កើតAPP ដើម្បីបើកដំណើរការ ដាក់តាមតាក់ស៊ី និងម៉ូតូកង់បី មានឈ្មោះថាTAP ON នៅកម្ពុជា ។

លោក អ៊ូកែវ ថាវខូម ប្រធានក្រុមហ៊ុន TAP ON បានលើកឡើងក្នុងសន្និសីទ សារព័ត៌មានកាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ ដោយគូសបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តបង្កើតAPP នេះនៅកម្ពុជា​​ដោយ សារមើលឃើញថាទីផ្សារមានភាពងាយស្រួល ហើយស្របពេលច្ចេកវិទ្យាជឿនលឿន។ លោកបន្តថា ​TAP ON ចាប់ផ្ដើមដំណើរនៅកម្ពុជាពីពេលនេះតទៅ ដែលនឹងផ្តល់អត្ថ​ប្រយោជន៍​ជាច្រើនដល់អតិតជន និងអ្នកបើកបរតាក់ស៊ី  និងម៉ូតូកង់បី ផងដែរ។

ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​បានមានប្រសាសន៍ថា ការបើក​អាជីវកម្មរបស់ក្រុមហ៊ុនតាមប្រព័ន្ធបច្ចេកវិទ្យានេះក៏ជាការសម្រួល និងបម្រើដល់បងប្អូន​ដែល​ប្រកបអាជីវកម្មរត់តាក់ស៊ី និងម៉ូតូកង់បី អាចភ្ជាប់ទំនាក់ទំនងបានយ៉ាងឆាប់រហ័ស ជាមួយ​អតិថិចជន ដែលមានតម្រូវការប្រើប្រាស់មធ្យោយោបាយទៅណាមកណាបានយ៉ាង​ងាយ​ស្រួល។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល៤០ ឆ្នាំកន្លងមកនេះ​បន្ទាប់ពីប្រទេស​កម្ពុជា​បានងើបចេញពីភ្លើងសង្រ្គាមមក សេដ្ឋកិច្ច ក៏មានការរីកចម្រើនជាបន្ដបន្ទាប់ ហើយរាជរដ្ឋាភិ​បាលបានចាត់ទុកផ្លូវ ភ្លើង  ទឹកជាអាទិភាពទីមួយក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តម​រដ្ឋលេខាធិការបានបន្ដថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនដែលកំពុងដំណើរការ​​អាជីវកម្ម​និងមានទីតាំងរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាដែលធ្វើការដាក់លក់​ផលិតផល ឬទំនិញរបស់ខ្លួននៅលើទីផ្សារ ព្រមទាំងបម្រើផ្នែកសេវាកម្មនានាជាដើម។ ឯកឧត្ដមបាន​បន្ថែមថា ដោយការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ទីផ្សារអនឡាញបានកំពុងតែរីករាល ដាល និងទទួលបានការចាប់អារម្មណ៍ពីអតិថិជននៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ ការរីកដុះ ដាលនៃសេវាដឹកអ្នកដំណើរតាមតាក់ស៊ី និងម៉ូតូកង់បីដោយប្រើប្រាស់ APP ក៏ពេញនិយម​សម្រាប់​មនុស្សនាសម័យទំនើប ផងដែរ ដោយគ្រាន់តែបញ្ចូលកម្មវិធីមួយនេះទៅក្នុងទូរស័ព្ទ​ដៃ​ឆ្លាតវ័យរបស់ពួកគាត់ នឹងទទួលបានសេវាដឹកអ្នកដំណើររហ័សទាន់ចិត្តនៅពេលដែល​ចុចបញ្ជា ឬហៅការប្រើប្រាស់ភ្លាមៗ៕

ដោយ ប៊ុនរិទ្ធ