បារាំង-ស្ថានការណ៍នៅលីប៊ី

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា  ឆ្នាំ២០១៩ — តំណាងប្រធានាធិបតីបាននិយាយពីយប់ថ្ងៃចន្ទថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុន ( Emmanuel Macron ) បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទក្នុងពេល២ថ្ងៃកន្លងទៅនេះ ជាមួយនាយក រដ្ឋមន្ត្រីលីប៊ីលោក ហ្វាយ៉េសអាល់-សារាជ ( Fayez al-Sarraj ) នឹងមេបញ្ជាការភាគខាងកើត លោក ខាលីហ្វា ហាហ្វតារ (  Khallifa Haftaj ) ក្នុងកិច្ចប្រឹងប្រែមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសអាហ្វ្រិក ខាងជើងនេះ ។

ដោយសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការអភិវឌ្ឍន៍កន្លងទៅនេះ លោក ម៉ាក្រុន បាន ប្រាប់ភាគីជាគូប្រជែងគ្នាថា គ្មានដំណោះស្រាយយោធាណាមួយចំពោះជម្លោះលីប៊ីទេ ដោយទទូចដល់ពួកគេឱ្យធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា និងបន្ធូរបន្ថយភាពតានតឹង ។

វិមាន អេលីហ្សេ បាននិយាយថា ប្រទេសបារាំងនឹងខឹងខំប្រឹងប្រែងជាមួយដៃគូអន្តរជាតិរបស់ខ្លួន ដើម្បីនាំយកពួកអ្នកដើរតួលីប៊ីទាំងអស់គ្នាឱ្យអនុវត្តន៍នូវដំណោះស្រាយនយោបាយដ៏ស្ថិតស្ថេរមួយ ។

ប្រធានាធិបតីបារាំង ក៏បាននិយាយតាមទូរស័ព្ទផងដែរជាមួយអគ្គលេខាធិការ អ.ស.ប លោក អង់តូនីញ៉ូ ហ្គូតេរ៉េស ( Antonio Guterres ) ស្តីពីស្ថានការណ៍ក្នុងប្រទេសលីប៊ី ។  កងកម្លាំងយោធាមានមូលដ្ឋាននៅភាគខាងកើតដឹកនាំដោយលោកហាហ្វតារ,កាលពីថ្ងៃព្រហស្បតិ៍បានបើកប្រតិបត្តិការយោធាមួយដែលប៉ុនប៉ងកាន់កាប់លីប៊ីភាគខាងលិច ជាពិសេសរដ្ឋធានីទ្រីប៉ូលីជា កន្លែងដែលរដ្ឋាភិបាល អ.ស.ប គាំទ្រតាំងនៅ ។ កងកម្លាំងរដ្ឋាភិបាលនៅទីនោះបានវាយកទៅវិញ ។

យោធាដែលដឹកនាំដោយលោក ហាហ្វតា ចងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលមានមូលដ្ឋាននៅភាគ ខាងកើត ។ ប្រទេសដែលមានការបែកបាក់គ្នាខាងនយោបាយនេះ បាននឹងកំពុងប្រយុទ្ធដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យមួយនៅពេលមានការប៉ះទង្គិចគ្នានិងចលាចលចាប់តាំងពីការដួលរលំរដ្ឋាភិបាលរបស់អតីតមេដឹកនាំ លោក មួម៉ារ ការដាហ្វី ក្នុងឆាំ្ន២០១១៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )