អ្នកចរចានុយក្លេអ៊ែរកំពូលកូរ៉េខាងជើងបង្ហាញខ្លួននៅឯកិច្ចប្រជុំរបស់គណបក្ស ដ៍សំខាន់មួយ ទោះបីជាកិច្ចប្រជុំកំពូលត្រាំ-គីម គ្មានកិច្ចព្រមព្រៀងក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — អ្នកចរចានុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងជើងលោក Kim Yong-chol បានលេចមុខ​នៅក្នុងកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់មួយនៅសប្តាហ៍នេះ ដែលបានបង្ហាញពី​ជំហ​ដ៏រឹងមាំរបស់គាត់ នៅក្នុងរដ្ឋកុម្មុយនិស្ត បើទោះបីជាការបរាជ័យនៃកិច្ចប្រជុំកំពូលទីក្រុង​ព្យុងយ៉ាង ​ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈក៏ដោយ។

លោក គីម អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្ស​របស់គណៈបក្សពលករ ត្រូវបានគេ​មើល​ឃើញក្នុងចំណោមមន្ត្រីជាន់ខ្ពស់នានា នៅឯកិច្ចប្រជុំនយោបាយដ៏ធំមួយកាលពីថ្ងៃអង្គារ ​នៅក្នុងរូបថតមួយដែលផ្សាយដោយភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េផ្លូវការ(KCNA) របស់កូរ៉េខាងជើងនៅថ្ងៃបន្ទាប់នោះ។

តាមការរំពឹងទុកបានបន្តថា លោក គីម អាចប្រឈមនឹងសកម្មភាពវិន័យ​បន្ទាប់ពី​កិច្ចប្រជុំកំពូលលើកទី២ រវាងលោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង-អ៊ុន នៅក្នុងទីក្រុងហាណូយបានធ្លាក់ចុះ​ដោយសារតែបរាជ័យ​របស់ពួកគេក្នុងការផ្សះផ្សាភាពខុសគ្នា ស្តីអំពីវិសាលភាពនៃការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​របស់ទីក្រុងព្យុងយ៉ាង និងការបន្ធូរបន្ថយទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោនកន្លងមកនោះ។

នៅពេលឈានដល់កិច្ចប្រជុំកំពូលទីក្រុងហាណូយលោក Kim Yong-chol បានដឹកនាំ​កិច្ចចរចា​ជាមួយលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក​លើបញ្ហា​សំខាន់ៗជាច្រើន ដែលជាហេតុផលដែលពាក្យចចាមអារាមបានលេចឡើងថា ​លោកអាច​ទទួលខុសត្រូវចំពោះការបរាជ័យនៃកិច្ចប្រជុំកំពូលនេះ។

ការបង្ហាញខ្លួន របស់គាត់នៅឯកិច្ចប្រជុំរបស់គណបក្សនោះ​បានលើកឡើងថា​ មេដឹក​នាំ​កូរ៉េខាងជើងប្រហែលជាមិនស្វែងរកការផ្លាស់ប្តូរដ៏សំខាន់ណាមួយ នៅក្នុងការកែលម្អ​មុខ​មាត់​នៃក្រុមការងាររបស់គាត់ក្នុងការចរចានុយក្លេអ៊ែរជាមួយក្រុងវ៉ាស៊ីងតោននោះទេ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )