ប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រឹក្សាគ្នាជាមួយលោក ត្រាំ ស្តីពីមធ្យោបាយពិតប្រាកដសម្រាប់ការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — ការិយាល័យរបស់លោក មូន បាននិយាយពីថ្ងៃអង្គារថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-    អ៊ីន ( Moon Jae In ) នឹងធ្វើទស្សនកិច្ចក្រុងវ៉ាស៊ីងតោននៅសប្តាហ៍នេះ ដើម្បីប្រឹក្សាយោបល់គ្នាជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump )  ស្តីពីមធ្យោបាយពិតប្រាកដសម្រាប់ការបញ្ចប់ការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ។

តាមវិមានខៀវ ប្រធានាធិបតីឱ្យដឹងថា លោក មូន នឹងចេញដំណើរទៅកាន់ក្រុងវ៉ាស៊ីងតោន នៅថ្ងៃពុធ ដើម្បីធ្វើទស្សនកិច្ច២ ថ្ងៃ ។ កិច្ចប្រជុំកំពូល មូន – ត្រាំ នឹងត្រូវធ្វើនៅថ្ងៃព្រហស្បតិ៍ ( ម៉ោងស្តង់ដារភាគខាងកើត ស.រ.អា )  ។

លោក គីម យុន ចុង នាយករងការិយាល័យសន្តិសុខជាតិ (  NSO ) របស់វិមានខៀវ បានប្រាប់សន្និសីទសារព័ត៌មានមួយថា កិច្ចប្រជុំកំពូលនេះ នឹងត្រូវគេធ្វើដោយផ្អែកលើការទទួលស្គាល់ដែលមានដូចគ្នាមួយដែលថា ការពិគ្រោះយោបល់គ្នារវាងប្រទេសទាំងពីរ គឺសំខាន់ដើម្បីស្តារឡើងវិញ​ឱ្យបានលឿននូវកម្លាំងចលករ​សម្រាប់ការសន្ទនាគ្នាបន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងហាណូយកាលពីក្នុងខែកុម្ភៈ ។

កិច្ចប្រជុំកំពូលលើកទី២ រវាងលោក ត្រាំ និង លោក គីម ជុង អ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងគ្នាណាមួយកាលពីចុងខែកុម្ភៈ ក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាម ។

នាយករង NSO  បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំកំពូល មូន – ត្រាំ នាពេលខាងមុខក្នុងក្រុងវ៉ាស៊ីងតោន មេដឹកនាំទាំងពីរគេសង្ឃឹមថា នឹងធ្វើការពិគ្រោះយោបល់គ្នា ស្តីពីមធ្យោបាយឱ្យបានពិតប្រាកដ ដើម្បីធ្វើឱ្យសម្រេចបានការធ្វើមិនឱ្យមាននុយក្លេអ៊ែរទាំងស្រុង និងសន្តិភាពជាអចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េដោយឡែករក្សានូវដំណោះស្រាយឡើងចុះ ( Top –down )  មួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )