ចិន និង EU អះអាងឡើងវិញការសន្យាចំពោះលទ្ធិពហុភាគីនិយម

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — ប្រទេសចិននិងសហភាពអឺរ៉ុប ( EU ) កាលពីថ្ងៃអង្គារនេះបានបញ្ជាក់អះអាងឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយពីការសន្យារបស់ពួកគេចំពោះលទ្ធិពហុភាគីនិយម ។

នាយករដ្ឋមន្ត្រីចិនលោក លី កេឈាំង ( Li Keqiang ) , ប្រធានក្រុមប្រឹក្សា​អឺរ៉ុបលោក ដូណាល់ទូស្ក ( Donald Tusk ) និងប្រធានគណៈកម្មការអឺរ៉ុបលោក ហ្សង់ ក្លូដ ជាំងខឺរ ( Jean Claude Juncker ) បានជួបគ្នាទៅទីក្រុងព្រុចសែលកាលពីថ្ងៃអង្គារសម្រាប់កិច្ចប្រជុំរបស់មេដឹកនាំចិន – EU លើកទី២១ និងបានចេញសេចក្តីថ្លែងការណ៍នេះ ។

ភាគីទាំងពីរបានរំលឹកឡើងវិញការគោរពរបស់ពួកគេដល់ច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិដោយមាន អ.ស.ប ធ្វើជាស្នូល​ ។

តាមសេចក្តីថ្លែងការណ៍រួមនោះឱ្យដឹងថា ពួកគេបានប្តេជ្ញាធ្វើតាមធម្មនុញ្ញ អ.ស.ប និងច្បាប់អន្តរជាតិ ព្រមទាំងស្តម្ភទាំង៣ នៃប្រព័ន្ធ អ.ស.ប គឺសន្តិភាព និងសន្តិសុខ , ការអភិវឌ្ឍ ព្រមទាំងសិទ្ធិមនុស្ស​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )