ឯកឧត្ដម ទន់ សារ៉ាត និងលោកជំទាវឈឹម ពៅសុកាន់ឌី ដឹកនាំ គណៈប្រតិភូមន្រ្តីវិទ្យុជាតិកម្ពុជា អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាវ នៅ បញ្ញាពិសិដ្ឋ

វិទ្យុជាតិកម្ពុជា​៖​

ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាននិងលោកជំទាវឈឹម ពៅសុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានដឹកនាំ គណៈប្រតិភូមន្រ្តីវិទ្យុជាតិកម្ពុជាជាច្រើនរូបអញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាវ នៅ បញ្ញាពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានមរណៈភាព កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ម្សិលម៉ិញនេះដោយជម្ងឺគាំងបេះដូង។


ក្រុមការងារនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានអញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាវ នៅ បញ្ញាពិសិដ្ឋ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែមេសានេះ ស្ថិតនៅគេហដ្ឋាន ផ្ទះលេខ១១ ផ្លូវ៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ឯកឧត្ដម ទន់ សារ៉ាត និងលោកជំទាវ ឈឹមពៅ សុខកាន់ឌី រួមទំាងក្រុមការងារវិទ្យុជាតិកម្ពុជាទំាងអស់ បានសម្តែងនូវសមាណទុក្ខដ៏សោកសង្រេង និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី បិតា ជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


សូមបញ្ជាក់ថា ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួល មរណៈភាពនៅវេលាម៉ោង៧ និង០០នាទី ថ្ងៃទី៩ ខែមេសាក្នុងជន្មាយុ៤១ឆ្នាំ ដោយរោគគាំងបេះ។


យោងតាមសេចក្តីជូនដំណឹងសពឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋនឹងហែរទៅបូជានៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅវត្តលង្កា៕