សម្ដេចតេជោបញ្ជាក់ជាថ្មីអំពីជំហរឥតប្រែប្រួលក្នុងការគាំទ្រគោលនយោបាយចិនមួយ មុនដំណើរទៅចូលរួមក្នុងវេទិកាផ្លូវមួយ ខ្សែក្រវាត់មួយនៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ​ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើកា​រ  ប​ញ្ជា​ក់ជាថ្មីម្ដងទៀតចំពោះជំហរឥតប្រែប្រួលរបស់កម្ពុជា ក្នុងការបន្តគាំទ្រគោលនយោបាយ​ចិ​ន​​មួយ មុនដំណើរទៅចូលរួមក្នុងកិច្ចប្រជុំលើកទី២ ក្នុងវេទិកាផ្លូវមួយ ខ្សែក្រវាត់មួយ នៅសា​ធា​​រណរដ្ឋប្រជាមានិតចិន នៅចុងខែមេសាខាងមុខនោះ។

នៅចំពោះមុខបងប្អូនសែស្រឡាយចិននៅកម្ពុជា និងបងប្អូនពាណិជ្ជករមក​ពីតៃ​​វ៉ាន់ ម៉ា​​​​​កាវ ហុងកុង ប្រមាណជាង ៥.០០០នាក់ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ដែ​​ល​ជាជំនួបប្រចាំឆ្នាំជាលើកទី៣ នា​ល្ងាច​ថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័កព.​ស២​៥​៦​២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោនាយករដ្ឋ​មន្ត្រី​​មានប្រសាសន៍ថា  គោលនយោបាយចិនមួយ ត្រូវបានអនុវត្តន៍តាំងពីជំនាន់​ព្រះករុណា​ព្រះ​​​បាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ រហូត​មក​ដ​ល់​ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន និងក្រោមការដឹករបស់ខ្ញុំ គឺខ្ញុំបន្តដោយម៉ឺងម៉ាត់បំផុត​នូវគោលនយោ​បាយ​ចិន​មួយ ដែលនេះគឺជាគោលនយោបាយឥតប្រែប្រួលរបស់ ហ៊ុន សែន និងរបស់គណបក្ស​ប្រ​ជា​​ជនកម្ពុជាផងដែរ។

សម្ដេចតេជោថ្លែងថា « អ្នកទាំងអស់អាចនិងយល់ថា ហេតុអ្វី​បា​ន​ជា​លោ​ក ហ៊ុន សែន មិនព្រមបើកឱកាសឱ្យមានស្ថានតំណាងតៃវ៉ាន់ប្រចាំនៅកម្ពុជា ដូច​ដែល​ប្រ​ទេ​សមួយចំនួន បានធ្វើ ខ្ញុំសុំទោសអំពីអស់លោកអ្នក ហ៊ុន សែន មិនអាចអនុវត្តន៍បាន​ទេនូវ​គោ​លនយោ បាយចាប់ដៃជាន់ជើង ខ្ញុំមិនអាចធ្វើរឿងនេះបានទេ»។ សម្ដេចតេជោថ្លែងថា ខ្ញុំ​បើក​​ឱកាសឱ្យ បង​ប្អូន​មក​ពីតៃវ៉ាន់មករកស៊ីនៅកម្ពុជា តែខ្ញុំសំណូមពរថា នឹងមិនមានស្ថាន​តំ​ណាង​តៃវ៉ាន់ ប្រចាំនៅកម្ពុជានោះទេ ហើយក៏មិនអនុញ្ញាតឱ្យលើកទង់ជាតិតៃវ៉ាន់​នៅក្នុងពិធី​បុ​ណ្យ ដែល ហៅថា បុណ្យជាតិរបស់តៃវ៉ាន់នោះដែរ។ ដូច្នេះសូមយោគយល់​សម្រាប់នយោ​បា​យ​​ការបរ ទេសរបស់ខ្ញុំទៅលើចំណុចនេះ។ ការគោរពអធិបតេយ្យភាពរបស់ចិន លើបញ្ហាតៃ​វ៉ា​ន់​ ឬបញ្ហា ទីបេត៍ វាមិនខុសពីការគោរពឯករាជ្យ អធិបតេយ្យភាពកម្ពុជាខ្លួនឯងនោះទេ ដូ​ច្នេះ​សូម​មេត្តា យោគយល់។ សម្ដេចតេជោថ្លែងទៀតថា យើងគោរពទៅដល់ការអនុវត្ត​នូវ​គោល​ន​យោ​បាយ ប្រទេសមួយប្រព័ន្ធពីរ ដូចដែលសាធារណរដ្ឋប្រជាមានិតចិនកំពុងអនុវត្តន៍ ទៅលើ​ដែន​ដីហុងកុង និង ដែនដីម៉ាកាវ ហើយយើងក៏សង្ឃឹមថា ប្រទេសចិនមួយ ប្រព័ន្ធនយោបាយពីរ ក៏​នឹងនាំទៅដល់ ការអនុវត្តនៅលើដែនដីតៃវ៉ាន់ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូ​ស​ប​ញ្ជា​​ក់ថា  នេះមិនមែនជាបញ្ហាថ្មីថ្មោងរបស់ព្រះរាជា ណាចក្រកម្ពុជានោះទេ ព្រោះនេះគឺជា​គោ​ល​​នយោបាយដែលបានដាក់ចេញតាំងពីព្រះរាជ បិតាជាតិខ្មែរ សម្ដេចព្រះនរោត្ដម សីហនុ ព្រះ​​បរមរតនកោដ្ឋ ដែលព្រះអង្គបានដាក់ចេញ គោលនយោបាមួយនេះតាំងពីពេលមុន ហើយ​​​យើ​ង​បន្តថ្នាក់ថ្នមនូវចំណងមិត្តភាពនេះ ដែល មកដល់បច្ចុប្បន្ននេះ បានឆ្លងកាត់ទៅដល់​ភាព​ជា​ដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងព្រះរា ជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​ប្រជាមានិត​ចិ​ន ហើយបានក្លាយទៅជាមិត្តដែកថែប។

សម្ដេចតេជោក៏បានថ្លែងឱ្យដឹងដែរថា នៅចុងខែ​មេ​សា​នេះ ខ្ញុំមានឱកាសដើម្បីទៅចូល រួមកិច្ចប្រជុំលើកទីពីរ អំពីវេទិកាផ្លូវមួយ ខ្សែក្រវាត់មួយ ដែ​លនៅពេលនោះតាមការគ្រោងទុក ខ្ញុំក៏មានជំនួបពិភាក្សជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺ​ឈា​​ង នឹងមានជំនួបពិភាក្សាជាមួយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ ដូច្នេះ​ទំ​នា​​ក់ទំនងនេះកាន់តែប្រសើរ៕

ដោយ ជឹម ណារី