សម្តេចតេជោហ៊ុនសែនអញ្ជើញចូលរួមពិធីបាយសាមគ្គីជាមួយសមាគមសម្ព័ន្ធខ្មែរ_ចិន នៅព្រះ រាជាណាចក្រកម្ពុជានៅមជ្ឈមណ្ឌលតាំងពិព័រណ៌កោះពេជ្រ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​អ៊ូ​ កាណែល​៖

នៅរសៀលថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នា យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើ ញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបាយសាម គ្គីជាមួយសមាគមសម្ព័ន្ធខ្មែរ_ចិន នៅព្រះរាជា ណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌កោះពេជ្រ ។


ពិធីពិសាភោជនាហារដើម្បីជាការជួបជុំអបអរ សាទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ។


តាមសុន្ទរកថាស្វាគមន៍របស់លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ_ចិន បានឲ្យ ដឹងថា ជំនួបពិសាភោជនាហាររវាងសម្តេចតេជោ ជាមួយសមាគមនៅល្ងាចថ្ងៃនេះ គឺជាការពិសាភោជនាហារលើកទី៣ហើយ។ លោកឧកញ៉ា ពុង ឃាវសែ ចាត់ទុកការការអញ្ជើញចូលរួមពិសាភោ ជនាហាររបស់សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគម គឺជាការផ្តល់កិត្តិយសដ៏ថ្លៃថ្លាសម្រាប់សមាគម។ ជាពិសេសបង្ហាញពីការយកចិត្តទុកដាក់ចំពោះក្រុមអ្នកវិនិ យោគ ពាណិជ្ជករ និងធុរជន ដែលកំពុងរកស៊ីនៅកម្ពុជា។ជាមួយគ្នានេះដែរ ការជួបពិសាភោជ នាហារនាពេលនេះ ក៏ជាឱកាសទទួលបាននូវអនុ សាសន៍បន្ថែមទៀតពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការវិនិយោគនៅកម្ពុជា។
បើតាមលោកពុង ឃាវសែ សមាគមសម្ព័ន្ធខ្មែរ -ចិននៅកម្ពុជា បានរួមចំណែកធ្វើសកម្មភាពជា ច្រើននៅក្នុងឆ្នាំ២០១៨កន្លងទៅ ដើម្បីគាំទ្រដល់ការរកស៊ីរបស់ខ្មែរ-ចិននៅកម្ពុជា ហើយក៏បានធ្វើ សកម្មភាពមនុស្សធម៌ច្រើនផងដែរ ។ លោក ពុង ឃាវ សែ បញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅសមា គមបានធ្វើសកម្មភាពជាច្រើនមានដូចជា ជួបពិ សាបាយមិត្តភាពជាមួយអាជីវករលក់ដូរក្នុងផ្សារនៃរាជធានីភ្នំពេញ, សន្និសីទស្តីពីសេដ្ឋកិច្ចនៃស ហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក, សន្និ សីទជំរុញការវិនិយោគទុននៅកម្ពុជា, ពិធីសម្ពោ ធអគារទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរ- ចិន, ការលើកទឹកចិត្តដល់បងប្អូនខ្មែរមានសែស្រ ឡាយចិនទាំងអស់នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោហ៊ុនសែន ដើម្បីគាំទ្រដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា, ពិធីបើកកា រដ្ឋានសាងសង់អគារសាកលវិទ្យាល័យពហុបច្ចេ កទេសកម្ពុជា-ចិន, បានជីកអណ្តូងទឹកចំនួន៤៧ នៅខេត្តក្រចេះ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រជាជនជាង ២,១៥១គ្រួសារ ប្រកបដោយភាពជោគជ័យ។
ទន្ទឹមនឹងនោះ សមាគមបានឧបត្ថម្ភប្រាក់ខែដល់គ្រូបង្រៀនក្រីក្រដែលបង្រៀននៅសាលាចិនទូទាំងប្រទេស, ផ្តល់មូលនិធិដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀន លើកកម្ពស់ការអប់រំភាសាចិននៅតាមមូលដ្ឋាន និងបណ្តុះបណ្តាលអ្នកជំនាញភាសាចិនផងដែរ។ ក្រៅពីនេះទៀត សមាគមបានទាក់ទងយ៉ាងសកម្មជាមួយសមា គមពាណិជ្ជកម្ម និងស្ថាប័នវិនិយោគផ្សេងៗ និងបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈ ប្រតិភូមកពីទូទាំងពិភពលោក ដើម្បីបម្រើនិងដើ រតួនាទីជាស្ពានតភ្ជាប់អ្នកមានសែស្រឡាយចិននៅកម្ពុជា ឲ្យមានទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយប្រទេសចិន និងទូទាំងពិភពលោក ។
សមាគមសម្ព័ន្ធខ្មែរ-ចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០​ ដោយជនជាតិចិន និងសហគម ន៍ចិននៅកម្ពុជា ព្រមទាំង​បានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ សមាគមប្រមូលផ្តុំទៅដោយអ្នកវិនិយោគ ពាណិជ្ជករ និង ធុរជនខ្មែរ-ចិន ដែលកំពុងតែវិនិយោគ ធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕