រដ្ឋមន្ត្រីក្រសួងព័ត៌មានគាំទ្រដល់ដំណើរសាលាតន្ត្រីសម័យ សុខគ្រវ៉ារ

វិទ្យុជាតិ៖ដោយលោកស្រីប៉ុងសុភាវី៖

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគាំទ្រដល់ដំណើរការសាលាតន្ត្រីសម័យសុខគ្រវ៉ារដែលបានជួយបណ្តុះបណ្តាលតន្រ្តីសម័យដល់សិស្សបានជាច្រើននាក់អោយទទួលបានបទពិសោធន៏ផ្នែកដូរតន្ត្រីសម័យអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ។

ក្នុងឱកាសត្រៀមទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅសាលាតន្ត្រីសម័យសុខគ្រវ៉ារឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបាគាំទ្រដល់សាលាតន្ត្រីសម័យព្រោះសាលានេះបានបង្ហាត់បង្រៀនសិស្សអោយមានជំនាញច្បាស់ផ្នែកដូរតន្ត្រីសម័យដោយទទួលបានចំណេះដឹងអាចយកទៅប្រកបរបរបានហើយជៀសវាងពីអំពើខុសច្បាប់ផ្សេងៗ។

ឯកឧត្តមងិនសុខគ្រវ៉ារទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានសាលាតន្រ្តីសម័យសុខគ្រវ៉ារហើយជាគ្រូបង្ហាត់ភ្លេងសម័យរយៈពេល៤០ឆ្នាំមកនេះបានអោយដឹងថាសាលាតន្រ្តីសម័យសុខគ្រវ៉ារគឺធ្វើការបង្ហាត់បង្រៀនសិស្សតាមលក្ខណះបច្ចេកទេសអន្តរជាតិដោយរៀនតាមអក្សរភ្លេងនិងអនុវត្តផ្ទាល់ជាមួយឧបករណ៏តន្រ្តីរៀងរាល់ម៉ោងធ្វើការ។

  ឆ្លៀតក្នុងឱកាសនោះដែលលោកក៏បានសំដែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីខៀវកាញារីទ្ធដែលជានិច្ចកាលតែងតែគាំទ្រដល់សាលាតន្ត្រីសម័យសុខគ្រវ៉ារនិងសូមបួងសួងដល់ទេវតាឆ្នាំថ្មីប្រោសព្រំបីបាច់ថែរក្សាប្រសិទ្ធពរជ័យសិរីសួរស្តីជូនឯកឧត្តមរដ្ឋមន្រ្តីនិងលោកជំទាវជួបតែសេចក្តីសុខសុភមង្គលវិបុលសុខសុខភាពល្អបន្តដឹកនាំស្ថាប័នក្រសួងព័ត៌មានអោយទទួលបានភាពរីកចំរើននិងជោគេជ័យថ្មីៗទៅមុខទៀត៕