រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ

វិទ្យុជាតិកម្ពុជា៖  អ៊ីកនិកា៖

រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងស្ពានតូចធំដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាពលរដ្ឋអោយកាន់តែមានភាពងាយស្រួល។

យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ញើរជនរួមជាតិនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានឲ្យដឹងថាក្នុងឆ្នាំ២០១៨កន្លងទៅរាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការផ្លូវជាតិលេខដែលមានប្រវែង២៤៨,៥៣គីឡូម៉ែត្រចាប់ពីថ្នល់កែងខេត្តកំពង់ចាមដល់អង្ក្រងខេត្តសៀមរាប។ផ្លូវជាតិលេខ៥៨ដែលមានប្រវែង១៧៤,១៦គីឡូម៉ែត្រចាប់ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដល់ក្រុងសំរោងខេតឧត្ដមានជ័យ។ចំណតកំពង់ផែពហុបំណងនៃកំពង់ផែស្វ័យយ័តក្រុងព្រះសីហនុខេត្តព្រះសីហនុស្ពានឆ្លងកាត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃពីភូមិស្ទឹងបត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅភូមិណងអៀនស្រុកអារញ្ញប៉ាថេតខេត្តស្រះកែវដែលមានប្រវែង១៣០ម៉ែត្រ។ស្ពានមិត្តភាពកម្ពុជាជប៉ុន(ស្ពានជ្រោយចង្វារទី) ដែលមានប្រវែង៩៧១ម៉ែត្រកាលពីពេលថ្មីៗនេះផងដែរ

សារលិខិតបានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាក៏បានបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុដែលមានប្រវែង១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដល់ភូមិ១សង្កាត់លេខក្រុងព្រះសីហនុខេត្តព្រះសីហនុកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៩ដោយថវិកាប្រមាណ២ពាន់លានដុល្លារអាមេរិកក្រោមរូបភាពសាងសង់ធ្វើអាជីវកម្មនិងផ្ទេរ(B.O.T) ដែលនឹងគ្រោងបញ្ចប់រយៈពេល៤៨ខែជាដើម។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលក៏បានបើកការដ្ឋានស្ថាបនាផ្លូវស្ពានថ្នល់ជាច្រើនទៀតនៅទូទំាងប្រទេសដើម្បីធានាដល់ការដឹកជញ្ជូនទំនិញនិងមនុស្សឲ្យកាន់តែមានភាពលឿនរហ័សនិងធានាសុវត្ថិភាពក្នុងការធ្វើដំណើរដែលជំរុញកំណើនសេដ្ឋកិច្ចជាតិ៕