លោក ពូទីន សរសើរកិច្ចសហប្រតិបត្តិការអន្តរជាតិនិងយោធាដ៏ធំជាមួយប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសាទរចំពោះកិច្ចសហប្រតិបត្តិការយោធា​អន្តរជាតិ និងបច្ចេកទេសធំៗ រវាងទីក្រុងមូស្គូ និង អង់ការ៉ា។

លោក ពូទីន បានសង្កត់ធ្ងន់ លើការបើកកិច្ចចរចាជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ថា « យើងមានកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំ​ក្នុងទំនាក់ទំនង​អន្តរជាតិ »។ « ទំនាក់ទំនងក្នុងក្របខ័ណ្ឌនៃក្រសួងការបរទេស​ ក្រសួងការពារជាតិ និង​កិច្ចសហប្រតិ​បត្តិការយោធា និងបច្ចេកវិទ្យាថ្មីៗបាននឹងកំពុងអភិវឌ្ឍយ៉ាងសកម្ម »។

ដោយនិយាយអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី លោក ពូទីន បានកត់សម្គាល់​ថា​ ចំណូលពាណិជ្ជកម្មបានកើនឡើង ១៥ភាគរយ ស្មើនឹង២៥ប៊ីលានដុល្លារ។ លោកបាន​និយាយបន្ថែមថា ប្រទេសទាំងពីរបាននឹងកំពុងអនុវត្តន៍គម្រោងសំខាន់ៗជាច្រើន​រួមមាន៖​ រោង​ចក្រថាមពលនុយក្លេអ៊ែរ Akkuyu និងរោងចក្របំពង់បង្ហូរឧស្ម័ន TurkStream ដែលផ្នែកដី និងសមុទ្រដែលត្រូវបានតភ្ជាប់នាពេលថ្មីៗនេះ។

លោក ពូទីន បានជឿជាក់នៅឯកិច្ចចរចាគ្នាមួយនៅទីក្រុងមូស្គូ ជាមួយសមភាគី​តួកគី​កាលពីថ្ងៃចន្ទដែលជាកញ្ចប់មួយដ៏ធំ។ នៅក្នុងកិច្ចប្រជុំនេះរុស្ស៊ីត្រូវបានតំណាង​ដោយរដ្ឋមន្រ្តី​ក្រសួងការបរទេសលោក Sergey Lavrov, រដ្ឋមន្រ្តីក្រសួងថាមពល លោក Yuri Ushakov, រដ្ឋមន្រ្តីការពារជាតិលោក Sergey Shoigu, រដ្ឋមន្រ្តីថាមពល អាឡិចសាន់ឌូណូកាក់ និង​រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចលោក Maxim Oreshkin ។ ចំណែកឯគណៈប្រតិភូប្រទេសតួកគី​រួមមាន៖ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mevlut Cavusoglu រដ្ឋមន្រ្តីថាមពល និង​ធនធានធម្មជាតិលោក Fatih Donmez, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរតនាគារលោក Berat Albayrak រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Hulusi Akar និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Ruhsar Pekcan៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )