ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពពុលចំណីអាហារថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — ក្រសួង សុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាមានការ ប្រុងប្រយ័ត្នខ្ពស់ លើបញ្ហា សុខភាព ពុលចំណីអាហារ និងពុលស្រា ដែលអាចកើ តមានក្នុង អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ក្រសួងសុខាភិបាលជាថ្មីម្ដងទៀត បានចេញសេចក្តី ប្រកាសព័ត៌មានស្ដីពីការបង្ការជំ ងឺនឹងបញ្ហា សុខភាព ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរពោលគឺថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា កន្លងមកក្រសួងធ្លាប់ បានចេញសេចក្តី ប្រកាសព័ត៌មានជូនសាធារណជនទាំង អស់ក្នុងការបង្ការករណីពុលអាហារ និងករណីពុលស្រា ជាច្រើនលើកហើយ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានសង្កេតឃើញថា មានករណីពុលអាហារ នឹងករណីពុលស្រានៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តាខេ ត្តមួយចំនួន ។ ជាក់ស្ដែង នៅក្នុងអំឡុងឆ្នាំ ២០១៨កន្លងមកនេះ មានករណីពុល ចំណីអាហារសរុបចំនួន ១៩លើក មានអ្នកពុល សរុបចំនួន ៨៥២នាក់ ក្នុងនោះស្លាប់ចំនួន ១៣ នាក់ និងពុលស្រាចំនួន ៥ លើកដោយមានអ្នកពុលស្រា ២០៦ នាក់ ក្នុងនោះស្លាប់ ១២នាក់។ ជាងនេះទៅទៀតនៅក្នុងអំឡុងឆ្នាំ ២០១៩ ត្រឹមខែមីនា នេះមានករណីពុលចំណីអាហា រសរុបចំនួន ៦លើក ដោយមានអ្នកពុលសរុបចំនួន ២៤៦នាក់ក្នុងនោះស្លាប់ ២ នាក់។

ឯកឧត្តមសាស្រ្ដាចារ្យម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា «ខ្ញុំសូមប្រកាសធ្វើការ ក្រើនរម្លឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រ យ័ត្នខ្ពស់លើបញ្ហា សុខភាព ដែលអាច កើតមានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលស្របគ្នាជាមួយនឹងអាកាសធាតុ នៅលើ ផ្ទៃប្រទេសកម្ពុជាមានការកើនកម្ដៅខ្លាំង ជាពិសេសទៅលើការបរិភោគចំណីអាហារនិងភេសជ្ជៈ ការរៀបចំអាហារនិងការទុកដាក់មិន ត្រឹមត្រូវដើម្បីជៀសផុតពីបញ្ហាឈឺពោះរាគរូសដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យ អាហារជូរផ្អូម ឬពុលស្រាបណ្តាលមកពីការទិញស្រាមកពីផ្សារតែជាស្រាបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដើម”។ ឯកឧត្តមបាន  បន្ថែមថា ក្រសួងសូមលើកទឹកចិត្តគ្រប់គ្នាឱ្យចូលរួមអនុវត្តន៍ វិធានការប្រុងប្រយ័ត្នរួមទាំងការតាំង ពិព័រណ៍ខ្លួន និងក្រុមគ្រួសាររបស់ខ្លួនដើម្បីចៀសផុតពីបញ្ហាទាំងនេះជាពិសេសលើការពុល ចំណីអាហារ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញា នៃការពុលស្រាដូចជា ឈឺក្បាលក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែកសន្លប់ តែពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យនិងព្យាបាលជា បន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិត ផ្ទះរបស់លោកអ្នក។ ជាមួយគ្នានោះដែរ ក្រសួងសុខា ភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមកុំពិសារ គ្រឿងស្រវឹង ក្នុងពេលបើកបរឬក្នុងពេលបញ្ជាគ្រឿងម៉ាស៊ីន។  សូមបើកបរដោយមានការប្រុងប្រយ័ត្ន ពាក់ខ្សែក្រវ៉ាត់ជាប់ជានិច្ចក្នុងពេលបើក បរកុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាបញ្ចៀសឲ្យបាននូវ គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពពុលចំណីអាហារថ្ងៃចូលឆ្នាំខ្មែរ រាជធានីភ្នំពេញ៖ ក្រសួង សុខាភិបាល អំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាមានការ ប្រុងប្រយ័ត្នខ្ពស់ លើបញ្ហា សុខភាព ពុលចំណីអាហារ និងពុលស្រា ដែលអាចកើ តមានក្នុង អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្រសួងសុខាភិបាលជាថ្មីម្ដងទៀត បានចេញសេចក្តី ប្រកាសព័ត៌មានស្ដីពីការបង្ការជំ ងឺនឹងបញ្ហា សុខភាព ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពោលគឺថ្ងៃទី ១៤,១៥និង ១៦ ខែមេសាខាងមុខនេះ។

ក្រសួងបានលើកឡើងថាថាដោយហេតុថាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងឈា នចូល មកដល់ក្នុងពេលឆាប់ឆាប់នេះ ក្រសួងសុខាភិបាលថា កន្លងមកក្រសួងធ្លាប់ បានចេញសេចក្តី ប្រកាសព័ត៌មានជូនសាធារណៈជនទាំង អស់ក្នុងការបង្ការករណីពុលអាហារ នឹងករណីពុលស្រា ជាច្រើនលើកហើយ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានសង្កេតឃើញថា មានករណីពុលអាហារ នឹងករណីពុលស្រានៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តាខេ ត្តមួយចំនួន ជាក់ស្ដែង នៅក្នុងអំឡុងឆ្នាំ ២០១៨កន្លងមកនេះ មានករណីពុល ចំណីអាហារសរុបចំនួន ១៩លើក មានអ្នកពុល សរុបចំនួន ៨៥២នាក់ ក្នុងនោះស្លាប់ចំនួន ១៣ នាក់ និងពុលស្រាចំនួន ៥ លើកដោយមានអ្នកពុលស្រា ២០៦ នាក់ក្នុងនោះស្លាប់ ១២នាក់។ ជាងនេះទៅទៀតនៅក្នុងអំឡុងឆ្នាំ ២០១៩ ត្រឹមខែមីនា នេះមានករណីពុលចំណីអាហា រសរុបចំនួន ៦លើក ដោយមានអ្នកពុលសរុបចំនួន ២៤៦នាក់ក្នុងនោះស្លាប់ ២ នាក់។

លោកសាស្រ្ដាចារ្យម៉មប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា «ខ្ញុំសូមប្រកាសធ្វើការ ក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រ យ័ត្នខ្ពស់លើបញ្ហា សុខភាព ដែលអាច កើតមានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលស្របគ្នាជាមួយនឹងអាកាសធាតុ នៅលើ ផ្ទៃប្រទេសកម្ពុជាមានការកើនកម្ដៅខ្លាំង ជាពិសេសទៅលើការបរិភោគចំណីអាហារនិងភេសជ្ជៈ ការរៀបចំអាហារនិងការទុកដាក់មិន ត្រឹមត្រូវដើម្បីជៀសផុតពីបញ្ហាឈឺពោះរាគរូសដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យអាហារជូរផ្អូមឬពុលស្រាបណ្តាលមកពីការទិញស្រាមកពីផ្សារតែជាស្រាបានផលិតឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដើម។  បន្ថែមលើនេះ ក្រសួងសូមលើកទឹកចិត្តគ្រប់គ្នាឲ្យចូលរួមអនុវត្តវិធានការប្រុងប្រយ័ត្នរួមទាំងការតាំង ពិព័រណ៍ខ្លួន និងក្រុមគ្រួសាររបស់ខ្លួនដើម្បីចៀសផុតពីបញ្ហាទាំងនេះជាពិសេសលើការពុល ចំណីអាហារ»។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញា នៃការពុលស្រាដូចជា ឈឺក្បាលក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែកសន្លប់ តែពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យនិងព្យាបាលជា បន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិត ផ្ទះរបស់លោកអ្នក។ជាមួយគ្នានោះដែរ ក្រសួងសុខា ភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមកុំពិសារ គ្រឿងស្រវឹង ក្នុងពេលបើកបរឬក្នុងពេលបញ្ជាគ្រឿងម៉ាស៊ីន។
សូមបើកបរដោយមានការប្រុងប្រយ័ត្ន ពាក់ខ្សែក្រវ៉ាត់ជាប់ជានិច្ចក្នុងពេលបើក បរកុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាបញ្ចៀសឱ្យបាននូវ គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយសារតែការ ធ្វេសប្រហែសបើកបរ លឿនពេកនិងមិនគោរពច្បាប់បើកបរជាដើម។ក្រសួងសូមលើកទឹកចិត្តឱ្យសាធារណជនទូទៅអនុវត្តន៍ តាមដំបូន្មានដើម្បីការពារអ្នកនិងក្រុមគ្រួសារអ្នកនិងសូមជូនពរលោកអ្នកទាំងអស់មានសុខភាពល្អសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំ ដោយសារតែការ ធ្វេសប្រហែសបើកបរ លឿនពេកនិងមិនគោរពច្បាប់បើកបរជាដើម។ក្រសួងសូមលើកទឹកចិត្តឱ្យសាធារណជនទូទៅអនុវត្តន៍ តាមដំបូន្មានដើម្បីការពារអ្នកនិងក្រុមគ្រួសារអ្នកនិងសូមជូនពរលោកអ្នកទាំងអស់មានសុខភាពល្អសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ៕

ដោយ ប៊ុនរិទ្ធ