គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លើកទឹកចិត្តដល់ម្ចាស់ផលិតផល Firmax3 ឱ្យបន្ដចូលរួមលើកកម្ពស់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកទឹកចិត្ដដល់ម្ចាស់ ក្រុមហ៊ុន អអេហ្វ៣វើលដ៍ ខេមបូឌា   ដែលបាននាំចូលផលិតផលសុខភាព គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ជាផលិតផលគ្រឿងសម្អាង ដែលផលិតតាមបច្ចេកវិទ្យាទំនើបផ្តល់ជូនប្រជាពលរដ្ឋ​កម្ពុជាក្នុងការថែទាំងសុខភាពឱ្យល្អនោះ សូមបន្តទៅមុខ និងផ្តល់សេវាកម្មឱ្យល្អ ក្នុងឆន្ទៈរួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិស័យ​សុខាភិ​បាល​នៅកម្ពុជាឱ្យមានការរីកចម្រើន។ថ្លែងក្នុងពិធីរាត្រីស្វាយ ដើម្បីធ្វើការចែករង្វាន់ធំជូនដល់សមាជិក កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋគារសុខា​ភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងផលិតផលក្លែងក្លាយ  ក៏បន្តឆន្ទៈ និងការគាំពារ ប្រយុទ្ធប្រឆាំងទៅ​នឹង​ផលិត ផលគ្រប់ប្រភេទដែលផលិតក្នុងស្រុក ក៏ដូចជានាំ​ចូល ជាផលិតផលក្លែងក្លាយនោះ ឱ្យអស់ ​​និងបន្តទប់ស្កាត់កុំឱ្យមានវត្ដមាននៅកម្ពុជា។

លោក វណ្ណ សុភានោ នាយកគ្របគ្រងប្រចាំកម្ពុជានៃក្រុមហ៊ុន អអេហ្វ៣វើលដ៍ បានលើកឡើងថា ដោយមើលពិនិត្យ និងធ្វើតាមការសន្យានៃផែនការណ៍របស់ក្រុមហ៊ុននោះ តំណាងក្រុមហ៊ុនធំពីប្រទេសម៉ាឡេស៊ី ធ្វើការចែករង្វាន់ជាច្រើនមានដូចជា រថយន្ត២០គ្រឿង ម៉ូតូ១២គ្រឿង ទូរស័ព្ទទំនើប១០គ្រឿង បន្តោងខ្សែកមាសចំនួន៣ខ្សែ និង គ្រីម Firmax3 ៥០ប្រអប់ជូនដល់សមាជិកដែលជោគជ័យតាមគោលការណ៍របស់ក្រុមហ៊ុន និង លើកទឹកចិត្ត​បន្តជាតំណាងចែកចាយទៅមុខ ក្នុងស្មារតីផ្តល់សេវាកម្មថែទាំសុខភាពប្រជាពលរដ្ឋ កម្ពុជា មានភាពល្អប្រសើរ រីកចម្រើន និងមានសុភមង្គល។ លោកបានបញ្ជាក់ថា ក្រុមហ៊ុន​បាន​ដំណើរការសកម្មភាពអស់រយៈពេលជិត៣ឆ្នាំមកហើយ ដោយក្រុមហ៊ុនបានបើកដំណើរការ​រកស៊ីស្របច្បាប់ និងត្រឹមត្រូវ ផ្អែកតាមបទដ្ឋានទាំងជាតិនិងអន្តរជាតិ មិនប៉ះពាល់ដល់សុខ​ភាព​ដល់ប្រជាពលកម្ពុជា។ ទន្ទឹមនេះ ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុម​ហ៊ុន អអេហ្វ៣វើលដ៍ មិនត្រឹមតែទទួលស្គាល់ពីការអនុញ្ញាតចរាចរក្នុងប្រទេសពី​ក្រសួង​សុខាភិបាលនោះទេ ប៉ុន្ដែផលិតផលរបស់ក្រុមហ៊ុន ក៏ទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់​សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ២ឆ្នាំមកហើយដែរ។

សូមប​ញ្ជាក់ថា គ្រីម Firmax3 និងស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតតាមបច្ចេកវិទ្យាទំនើបថ្មីមួយ ដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) ដែលរួមមានសារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធចំនួន ១៣មុខ ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់ ដើម្បីសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ជួយបន្តឹង​ស្បែកមុខ បំបាត់អាចម៏រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហាជាំមុខ មុខកើត​មុន ថែរក្សាសុខភាពឱ្យស្រស់ស្រាយ៕

ដោយ ហេង ណាលីន