ជនជាតិដើមភាគតិចព្រៅបង្ហាញពីប្រពៃណីជនជាតិនៅមុនពេលចូលឆ្នាំ

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖
បងប្អូន ជនជាតិ ព្រៅ នៅភូមិការតូត ឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង បានដឹកនាំកូនចៅធ្វើពីធីសែនព្រេននឹងសម្តែងសិល្បៈវាយគងដើម្បីសុំសេចក្តីសុខ នៅមុនពេលបុណ្យចូលឆ្នាំចូលមកដល់និងរួមចំណែក អភិរក្សប្រពៃណីនេះទុកកុំឱ្យបាត់បង់ព្រោះវាបានបង្ហាញឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិបន្ត។


លោកវណ្ណវែងអ្នកដឹកនាំពិធីសែនព្រេននេះបានបញ្ជាក់ថា៖ទំនៀមទំលាប់របស់បងប្អូនជនជាតិនៅក្នុងសម័យប៉ុលពលត្រូវបានបាត់បង់ទាំងផ្នែកសិល្បៈ-សម្ភារៈប្រើប្រាស់ -សម្លៀកបំពាក់-និងភាសារនិយាយជាដើម ។ លោកថា៖ បច្ចុប្បន្នប្រទេសមានការអភិវឌ្ឍន៍ ចាស់ទុំចេះតែដឹកនាំកូនចៅរៀបចំពិធីសែនព្រេន ដែលធ្លាប់ធ្វើជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខចំរើននៅពេលជិតដល់រដូវធ្វើការងារបង្កបង្កើនផលផងនិងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិផង។

វាមានការរីកចម្រើនទៅមុខហើយនឹងដល់ក្រោយមកវាភ្លេចអត្តសញ្ញាណរបស់ខ្លួនកុំឱ្យភ្លេចអញ្ចឹងហើយបានខំថែរក្សារប្រពៃនីទំនៀមទំលាប់និង ។
លោកទាងប៊ុនណាតតំណាងឲ្យបងប្អូនជនជាតិនៅភូមិការតូតនេះបានលើកឡើងស្រដៀងគ្នាដែរថា៖ទំលាប់របស់បងប្អូនជនជាតិបានធ្វើឡើងនេះមានបំណងឲ្យគ្រួសារអ្នកភូមិចេះថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនផង និងនាំគ្នាគោរពប្រពៃណីដែលមានតាំងពីដើម តរៀងមកផង។ លោកបន្តថាទី១ជំនឿប្រពៃណីខាងបុរាណជំនឿព្រុំមញ្ញសាសនា ទី២ទៀតគឺទៅលើព្រះពុទ្ធសាសនា។ដូចច្នេះនៅភូមិការតូតនេះពីដូនតាគេមានជំនឿប្រពៃណីបុរាណសែនព្រេនតាមព្រៃអារក្សអ្នកតា ។
លោកយូរ ងន ចាសទំជនជាតិព្រៅក្នុងភូមិនេះបានបញ្ជាក់ថា៖ទាំងនេះក៏បង្ហាញឲ្យឃើញពីកត្តាសាមគ្គីភាពគ្នាផងដែរ ព្រោះជិតដល់ពេលចុះស្រែចំការបងប្អូនជនជាតិមានឱកាសបានជួបជុំគ្នាផ្តល់ដំបូន្មានឲ្យគ្នាទៅវិញទៅមក ដើម្បីកែប្រែជីវភាពរស់នៅឲ្យបានប្រសើរឡើងព្រោះនៅពេលមានជម្ងឺឈឺថ្កាត់ ស្ត្រីមានផ្ទៃពោះយើងបាននាំគ្នាទៅរកសេវាពេទ្យហើយ។
លោក ឈឹម សារឿន មន្ត្រីធម្មការនិងសាសនាស្រុកសេសានបានបញ្ជាក់ថា៖ការយល់ដឹងរបស់បងប្អូនជនជាតិនេះពិតជាបានរួមចំណែកលើកកំពស់សុវត្ថិភាពរស់នៅក្នុងគ្រូសារ ហើយការសែនព្រេនរបស់ពួកគាត់ក៏អាចផ្ទេរចំណេះដឹងនេះឲ្យទៅកូនចៅជំនាន់ក្រោយៗចេះថែរក្សានូវប្រពៃណីកុំឲ្យបាត់បង់តាមបែបព្រះពុទ្ធសាសនាផងនឹងព្រហ្មមាញ់សាសនាផង។
សូមបញ្ជាក់ថា៖ជនជាតិព្រៅនៅភូមិការតូតមានសាមាជិត១០០ គ្រួសារ ដែលពួកគាត់ រស់នៅ ប្រកបរបរ ធ្វើស្រែចំការ ប្រមូលផ្តុំគ្នានៅភូមិនេះតាំងពីទស្សវត្ត៦០មកហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពែណីជាតិ មន្ទីវប្បធ៌មនិងវិចិត្រសិល្បៈវាយគងមកសម្តែងក្នុងកម្មវិធីចង្រ្កានឆ្នាំថ្មីផងដែរ ៕