ឯកឧត្តម សៀង ណាំ ជំរុញឱ្យកងទ័ពជួយបទស្កាត់ភ្លើងឆេះព្រៃ និងត្រៀមដឹកទឹកជួយដល់ ប្រជាពលរដ្ឋនៅពេលមានគ្រោះរំាំងស្ងួត

ឯកឧត្AKP សៀមរាប ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អាការធាតុនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមឡើងកម្ដៅខ្លាំង ដែលធ្វើឱ្យសុខភាពមនុស្សប្រឈម នឹងកើតជំងឺផ្សេងៗ រីឯទឹកនៅតាមត្រពាំងបឹងបួរ ក៏ចាប់ផ្តើមរីងស្ងួតជាបណ្តើរៗ និងស្មៅនៅ​ក្នុង​ព្រៃ​​ក៏ងាប់ធ្វើឱ្យមានភ្លើងឆេះព្រៃជាបន្តបន្ទាប់។

នៅក្នុងឱកាសចុះទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងទ័ពនៃ អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ឈរជើងតំបន់អូរ កូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីជាការអប អរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០១៩នេះ ឯកឧត្តម សៀង ណាំ បានគូសបញ្ជាក់ថា ភ្លើងឆេះព្រៃនេះ គឺជាហានិភ័យដ៏ធំមួយ​ដែលយើងត្រូវមាន​ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះថា មិនត្រឹមតែបំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែវាអាចធ្វើឱ្យ​មានគ្រោះ​អគ្គីភ័យដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបាន បើសិនគ្មានការទប់ស្កាតឱ្យ​បាន​ទាន់ពេលវេលា។

ជាក់ស្តែងដូចជាថ្មីៗនេះ នៅប្រទេសកូរ៉េខាងត្បូង ភ្លើងឆេះព្រៃបានឆេះរាល​ដាល​ដល់ទីក្រុងធ្វើឱ្យផ្ទះ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋច្រើនបានខូចខាត និងធ្វើឱ្យបាត់បង់​អាយុជីវិតមនុស្សផងដែរ។ ឯកឧត្តម សៀង ណាំ បានជំរុញឱ្យកងទ័ពជួយបទ​ស្កាត់ភ្លើងឆេះ​ព្រៃ និងត្រៀមដឹកទឹកជួយដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះរំាំងស្ងួត ព្រោះថា ក្រសួងធន​ធានទឹក និងឧតុនិយមបានប្រកាសរួចហើយថា នៅក្នុងអំឡុងខែមេសា និងខែឧសភានេះ អាកាសធាតុ នឹងក្តៅខ្លាំង ហើយអាចធ្វើឱ្យមានគ្រោះរាំងស្ងួត ដែលបញ្ហានេះ ស្នើឱ្យអាជ្ញាធរ​គ្រប់មូលដ្ឋានរក្សាទឹកដែលមាននៅតាមត្រពាំងបឹងបួរ ដើម្បីទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់​ប្រចាំថ្ងៃ។ ឯកឧត្ដមបានបន្ដថា ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនេះ ក្រៅពីការផ្តល់នូវគ្រឿង​ឧបភោគបរិភោគ ឯកឧត្តម ក៏បានផ្តល់នូវស៊ីតែនទឹកធំៗចំនួន៣ និងគោយន្តកន្ត្រៃ​ចំនួន១​គ្រឿង​ដល់អង្គភាពវរៈសេនាតូចលេខ១ នេះផងដែរ ដើម្បីអាចដឹកជញ្ជូនទឹកសម្រាប់ប្រើប្រាស់​នៅក្នុងបន្ទាយផង និងដឹកជូនប្រជាពលរដ្ឋដែលនៅជិតៗបានប្រើប្រាស់ផងដែរ។

លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប  បានឱ្យដឹងថា ស្ថានភាពសន្តិសុខនៅក្នុងតំបន់ភូមិសាស្ត្រតាមបណ្តោយខ្សែព្រំដែន កម្ពុជា-ថៃ មានភាពស្ងប់ស្អាត់ល្អ និងបានប្រែក្លាយពីតំបន់សមរភូមិទៅជាតំបន់កំពុងអភិវឌ្ឍន៍​ព្រំដែន​សន្តិភាព។ ទន្ទឹមនេះ បានធ្វើឱ្យកងទ័ពដែលចំណុះឱ្យតំបន់ប្រតិបត្តិការសឹករង​ខេត្តសៀមរាប​ទាំងអស់ ផ្តោតសំខាន់តែទៅលើការហ្វឹកហ្វឺន និងត្រៀមជានិច្ចក្នុងការងារជួយដល់ប្រជា​ពលរដ្ឋ​ទាំង គ្រោះរាំងស្ថួត គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ៕

ដោយ ឃុត សៅ