លោក សរ សុពុត្រា អញ្ជើញជាអធិបតី បើកពិធីប្រណាំងរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ —

លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី បើកពិធីប្រណាំងរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ដែលមានរទេះ គោចូលរួម២៦ មកពីរាជធានី ខេត្តចំនួន ៣ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ ដែលពិធីនេះធ្វើឡើងនៅក្នុងភូមិ ក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ។

រូបថត៖ ឯល វឌ្ឍនៈ