មនុស្ស 9 នាក់រងរបួសនិងស្លាប់ម្នាក់ក្នុងហេតុការណ៍បាក់វេរ៉ង់ដាខាងមុខផ្ទះ

វិទ្យុជាតិកម្ពុជា៖​ ដោយ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖

ជាអកុសលមែនផ្ទះថ្មីមិនទាន់បានធ្វើពិធីឡើងផ្ទះផងស្រាប់តែមានករណីបាក់វេរ៉ង់ដាខាងមុខផ្ទះធ្វើអំពីស៊ីម៉ង់ត៍បណ្តាលឲ្យមនុស្ស 9 នាក់រងរបួសនិងស្លាប់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 9 និង 45 និង 47 នាទីថ្ងៃទី 6 ខែមេសាឆ្នាំ 2019 ស្ថិតនៅភូមិខ្នារឃុំស្ដើងជ័យស្រុកជើងព្រៃខេត្តកំពង់ចាម ។

តាមមន្ត្រីថ្នាក់ស្រុកបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះស្រ៊ុនភេទប្រុសអាយុ 30 ឆ្នាំរស់នៅភូមិខ្នារឃុំស្ដើងជ័យស្រុកជើងព្រៃខេត្តកំពង់ចាម។

អ្នកដែលស្លាប់នៅក្នុងពិធីឡើងផ្ទះនេះ គឺមានឈ្មោះថា ញ៉ិល ប៉ុកភេទស្រីអាយុ 70 ឆ្នាំ ។ចំពោះអ្នកដែលរងរបួសចំនួន 9 នាក់គឺមានឈ្មោះ ជ័យស៊ី ភេទស្រីអាយុ 80 ឆ្នាំ ឈ្មោះជិនសាំង ភេទស្រីអាយុ 70 ឆ្នាំ ឈ្មោះជា ប្រុស ភេទប្រុស34ឆ្នាំ ឈ្មោះ ផែអូនភេទស្រីអាយុ 65 ឆ្នាំ ឈ្មោះប៉ែនសាត ភេទស្រីអាយុ 70ឆ្នាំ ឈ្មោះម៉ែនធឿនភេទស្រីអាយុ 68ឆ្នាំ ឈ្មោះសុត ហយ ភេទប្រុសអាយុ 64 ឆ្នាំឈ្មោះ រស់ លៀម ភេទប្រុសអាយុ 73 ឆ្នាំ និងឈ្មោះស៊ឹម សៀយ ភេទស្រីអាយុ 63ឆ្នាំ។

ក្នុងហេតុការណ៍នោះក៏មានការខូចខាតម៉ូតូមួយគ្រឿង កង់មួយគ្រឿងនិងរ៉ឺម៉កតុកតុកមួយគ្រឿង។ ផ្ទះដែលបណ្ដាលឲ្យបាក់វេរ៉ង់ដានេះគឺមានទំហំ 7ម៉ែត្រគុណនឹង 12 ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង។