សង្រ្កាន្តសំបូរព្រៃគុកត្រៀមបង្ហាញឧបករណ៍នេសាទតុំធំជាងគេដើម្បីទទួលស្វាគមន៍ភ្ញៀវទេស

វិទ្យុជាតិកម្ពុជា អត្ថបទ: វ៉ែន សុវុទ្ឋី

កំពង់ធំ៖ សង្រ្កាន្តសំបូរព្រៃគុកឆ្នាំ២០១៩នេះត្រៀមដាក់តាំងបង្ហាញឧបករណ៍នេសាទតុំ ធំជាងគេដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរខាងមុខនេះ។

    ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ប្រាប់វិទ្យុកម្ពុជាថា អជ្ញាធរខេត្តបានសហការជាអង្គភាពពាក់ព័ន្ធបានត្រៀមរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៅប្រាសាទសំបូរព្រៃគុកដែលមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដើម្បីទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តនៅនៅខេត្តកំពង់ធំក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

ឯកឧត្តមអភិបាលខេត្តកំពង់ធំបានឲ្យដឹងថា ដើម្បីអោយកម្មវិធីសង្ក្រាន្តសំបូរព្រៃគុក កាន់តែមានភាពអធឹកអធមប្លែកអស្ចារ្យជាងឆ្នាំមុនៗនោះ អាជ្ញាធរមិនត្រឹមតែបង្កើតឲ្យមានការលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ជាច្រើនមានដូចជា វាយក្អម ទាញព្រ័ត្រ ចោលឈូក បោះអង្គុញឡើងសសរខ្លាញ់និងមានការប្រណាំងរទេះគោ ច្រៀងរាំកម្សាន្តប៉ុណ្ណោះទេ ថែមទំាង ដាក់តំាងបង្ហាញឧបករណ៍នេសាទតុំដ៏ធំប្លែកជាងឧករណ៍នេសាទធម្មតា។

ឯកឧត្តមថាការដាក់តំាងបង្ហាញឧបករណ៍នេសាទតុំនេះ គឺដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបាន ស្គាល់ពីឧករណ៍នេសាទបុរាណដែលកូនខ្មែរមួយចំនួនពុំដែលស្គាល់ ហើយឧបករណ៍នេសាទតំនេះ គឺធ្វើឡើងអំពីដើមឬស្សីក្រងដូចជា រាងក្អមកទ្រវែងកស្រួចសម្រាប់ដាក់យកត្រីនៅក្នុងទន្លេនិងព្រែក។

 

ឯកឧត្តមបានបន្ថែមទៀតថា អជ្ញាធរខេត្តក៏បានចុះអប់រំដល់ក្រុមអាជីវករលក់ដូរនិងម្ចាស់សណ្ឋគារនិងផ្ទះសំណាក់ទៅលើផ្នែកសេវាកម្មចំណីអាហារឲ្យមានអនាម័យ និងតំលៃសមរម្យ ដើម្បីធ្វើឲ្យភ្ញៀវពេញចិត្ត នៅពេលមកលេងកំសាន្តនៅទីនោះ។

សូមបញ្ជាក់ថារដ្ឋបាលខេត្តកំពង់ធំបានរៀបចំកម្មវិធីសង្ក្រាន្តសំបូរព្រៃគុកនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិមានរយៈពេល២ឆ្នាំមកហើយ បន្ទាប់ពីប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ២១០៧៕