ប្រមុខរាជរដ្ឋាភិបាលណែនាំឲ្យអាជ្ញាកណ្តាលកីឡាប្រដាល់ត្រូវគោរព ក្រមសីលធម៌និងវិជ្ជាជីវៈ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ យី វិច្ឆិកា
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យអាជ្ញាកណ្តាលកីឡាប្រដាល់ត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីផ្តល់ភាព សុក្រឹត្យ ដល់ កីឡាករ កីឡាករិនីនៅពេលប្រកួត ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាជ្ញាកណ្តាលកីឡាប្រដាល់ត្រូវតែទៅបណ្តុះបណ្តាល ឡើងវិញ ដើម្បី ឲ្យមានការ គោរពក្រមសីលធម៌ នឹងផ្តល់ពិន្ទុដោយមានសុក្រឹត្យភាព ទើបធានា ឲ្យការប្រកួត របស់កីឡាករ កីឡាករនី មានភាពយុត្តិធម៌ទំាងអស់។

ថ្លែងនៅក្នុងពិធី ជួបជុំពិសារអាហារ សាមគ្គីជាមួយកីឡាករកីឡាការិនី ប្រមាណជាង ៤ ពាន់ នាក់នៅកោះពេជ្រកាលពីល្ងាច ថ្ងៃទី៤ ខែមេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ប្រសិនបើអាជ្ញាកណ្តាល នៅតែមិនព្រម បណ្តុះបណ្តាលហើយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈកាត់សេចក្តី អយុត្តិធម៌ ចំពោះ កីឡាករ កីឡាការិនីណាមួយនោះ សម្តេចអាចនឹងចេញមុខដោះស្រាយដោយ ផ្ទាល់ចំពោះអំពើអយុត្តិ ធម៌នេះ។

សំឡេង «សូមកុំភ្លេចថា ខ្ញុំរងចាំរៀងរាល់ការប្រកួត ហើយភរិយាខ្ញុំបាន ឧបត្ថមច្រើនណាស់ ហើយ សំរាប់កីឡាប្រដាល់របស់កម្ពុជាយើង រាប់ទាំងអ្នកចាញ់ដោយអយុត្តិធម៌ ភរិយាខ្ញុំ បាន ទូរស័ព្ទ ទៅរកគេ ហើយផ្តល់ប្រាក់អោយគេជំនួសវិញ ខ្ញុំសុំដាស់ តឿនចំពោះ អាជ្ញាកណ្តាល នៃការ ប្រកួតដែលផ្សាយបន្តផ្ទាល់សូមកុំភ្លេចថា មានពេលខ្លះ ខ្ញុំត្រូវថតទុកតែម្តង ដើម្បីខ្ញុំរង ចាំមើល ព្រោះ បើសិនជាវៃកីឡាបរទេសមិនដួលទេ គឺបានន័យថា ត្រូវចាញ់ដោយ ជាស្វ័យ ប្រវត្តិតែម្តង ខ្ញុំមិនដឹងថាលក្ខខណ្ឌនៃការប្រកួតនោះបែបណាទេ សូមអោយយកចិត្តទុកដាក់ មែនទែនអញ្ចឹង សូមអោយប្រធានសហព័ន្ធកីឡាប្រដាល់យកចិត្តទុកដាក់លើបញ្ហាការបណ្តុះ បណ្តាលអាជ្ញាកណ្តាល នឹងក្រមសីលធម៌នៃអាជ្ញាកណ្តាល បើសិនជាមិនព្រមធ្វើការកែប្រែទេ ខ្ញុំនឹងចេញមុខដើម្បីដោះស្រាយកីឡាកររបស់យើង ព្រោះពួកគេរងនៅអំពើអយុត្តិធម៌ដែល ខ្ញុំ មិននិយាយ ហើយកន្លែងខ្លះក៏មានចំណុចអញ្ចេះទៅទៀត ។

បើសិនកីឡាករបរទេស វៃកីឡា ករ កម្ពុជាមិនដួលទេ ក៏កីឡាបរទេសចាញ់ជាស្វ័យប្រវត្តិដែរ នេះជារឿងអយុត្តិធម៌សម្រាប់ កីឡាបរទេស ខ្ញុំមិនកាន់ជើងបរទេសហើយក៏មិនកាន់ជើងខ្មែរដែរ ទូរទស្សន៍ខ្លះទាល់តែ កីឡា ខ្មែរ វៃបរទេសអោយដួលទើបបានទទួលឈ្នះឯទូរទស្សន៍ខ្លះទាល់តែកីឡាបរទេសខ្មែរអោយ ដួល ទើបបរទេស នោះឈ្នះ វាទៅជាអញ្ចេះទៅវិញ វាមានស៊ីមានសងទៅវិញទៅមក អញ្ជឹង តើវារឿងអី ខ្ញុំដូច ជាមានអារម្មណ៍ថា ទូរទស្សន៍ខ្លះ ដូចជាចង់បាន កីឡាករបរទេសមក ប្រកួតនៅកន្លែងរបស់ខ្លួនអញ្ជឹងលើកទឹកចិត្តអោយបរទេសឈ្នះប៉ុន្តែ ទូរទស្សន៍ខ្លះហាក់ដូចជា លើក ទឹកចិត្តអោយកីឡា កម្ពុជាទៅវៃនៅទូរទស្សន៍របស់ខ្លួន។បានជាឃើញពិន្ទុយើងមើលខ្លួន អែង គិតថាមិនឈ្នះទៅរួចទេនៅសកម្មភាពបែបនេះហើយអ្នកដែរចាញ់បរទេសដែលចាញ់ ក៏ចាញ់ ទាំងមិនអស់ចិត្តដូច្នេះ វាខូចខាតនៅកិត្តយសជាតិរបស់ យើងផងដែរអញ្ជឹង ចំណុចទាំងនេះ សរុបមកវិញអ្វីដែរសំខាន់ ក្រែងចាប់ ផ្តើមលេង ដោយត្រឹមត្រូវ បើអាជ្ញាកណ្តាលមិនត្រឹមត្រូវ យើងធ្វើមិច បើទោះបីជាកីឡា ករកីឡាករិនីលេងត្រឹមត្រូវប៉ុនណាក៏ដោយ តែអាជ្ញាកណ្តាល មិនត្រឹមត្រូវអានឹងគឺចប់ហើយ»៕