សម្ដេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមពិធីពិសាភោជនាហារជាមួយគ្រួសារកីឡាជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកជៀងយ៉ាងរ៉េត

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៤ខែមេសានេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីពិសាភោជនាហារជាមួយមហាគ្រួសារកីឡាជាតិជាង៤.០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

នេះជាលើកទី៤ហើយ ដែលថ្នាក់ដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា រៀបចំឲ្យមានការជួបជុំមហាគ្រួសារកីឡានេះ ពោលគឺរាជរដ្ឋាភិបាល  កម្ពុជាបានយកថ្ងៃទី៤មេសា រៀងរាល់ឆ្នាំក្នុងការរៀបចំកម្មវិធីនេះ។

ក្រៅពីលើកទឹកចិត្តដល់មហាគ្រួសារកីឡាកម្ពុ ជា ពិធីជួបសំណេះសំណាលនិងពិសាអាហាសា មគ្គីនេះ ក៏ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ ណីខ្មែរ និងអបអរថ្ងៃខួបកំណើតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាផងដែរ។

តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ពិធីដ៏សប្បាយ រីករាយប្រកបដោយមនោ សញ្ចេតនាដ៏ជ្រាលជ្រៅជាមហាគ្រួសារកីឡាជាតិនាពេលនេះ ទទួលបានការអញ្ជើញចូលរួមពី កីឡាករ កីឡាការិនីគ្រូបង្វឹក ថ្នាក់ដឹកនាំ មន្រ្តីកីឡាសរុបចំនួន ៤.០៩៦នាក់ មកពីស្ថាប័ន អង្គភាព និងអង្គការកីឡាដូចជាក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ារ៉ាឡាំពិកកម្ពុជា(កីឡាជនពិការ) គណៈកម្មាធិការស្បេស្យ៉ាល់អូឡាំពិកកម្ពុជា (កីឡាជនបញ្ញាខ្សោយ) សហព័ន្ធកីឡាជាតិ អង្គការកីឡាកងទ័ព នគរបាលជាតិ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងព្រឹទ្ធាចារ្យកីឡា អតីតកីឡាករ កី ឡាការិនីផងដែរ។ឯកឧត្តម បន្តថា គ្រឹះនៃសន្តិ ភាពដែលបានមកពីការតស៊ូ និងនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំ មកនូវការអភិវឌ្ឍ នាំមកនូវឱកាសជាច្រើនដល់យុវជន និងប្រទេសជាតិក្នុងការកសាងជីវភាព រស់នៅឱ្យសំបូរសប្បាយ កសាងភាពសុខុដុមរម្យនាសង្គម និងកសាងឧត្តមភាពជាតិលើឆាកអន្តរ ជាតិ។

សូមបញ្ជាក់ថា កម្មវិធីពិសាភោជនាហារសា មគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជានេះ បានធ្វើឡើង ៣ ឆ្នាំរួចមកហើយ ក្រោមការចង្អុល បង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោដែលបង្ហាញឲ្យឃើញនូវការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចទាំងទ្វេ និងផ្ដល់នូវភាពកក់ក្ដៅ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ ២០២៣។