បន្តិចទៀតនេះ App ក្រសួង​ព័ត៌មាន រួមទាំង Channel YouTube និង page facebook នឹងធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​(Live)​កម្មវិធី​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ​ខួប​១០០​ឆ្នាំ​ថ្ងៃកំណើត​អង្គការ ILO និង​ខួប​៥០​ឆ្នាំ​ដែល​កម្ពុជា​ក្លាយជា​សមាជិក ILO

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី អបអរសាទរ​ខួប ១០០​ឆ្នាំ​ថ្ងៃ​បង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ខួប ៥០​ឆ្នាំ ដែល​កម្ពុជា​ក្លាយជា​សមាជិក​អង្គការ ILO​។​