ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តឱ្យសមាជិកសភាពាណិជ្ជកម្មនៅតាមមណ្ឌលនិមួយៗ បង្កើនឱ្យមានក្រុមប្រមូលទិញកសិផលកសិកម្មរបស់កសិករ

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មមណ្ឌលស្ទឹងត្រែង -ក្រចេះ-និងរតនគីរី រួមគ្នាដាក់ទុនបង្កើតសហគ្រាសប្រមូលទិញផលិតផលកសិកម្មរបស់កសិករ ហើយនាំចេញទៅលក់ឱ្យដៃគូអ្នកវិនិយោគដើម្បីធ្វើឱ្យមានការប្រកួតប្រជែងតម្លៃផលកសិកម្មនៅលើទីផ្សារ។


ក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកសភាពាណិជ្ជកម្មមណ្ឌលស្ទឹងត្រែង -ក្រចេះ-រតនគីរី ឯកឧត្តម ម៉ៅ ធូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖សមាជិកសភាពាណិជ្ជកម្មតាមមណ្ឌលនិមួយៗដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលកសិកម្មដែលខេត្តមាន ដើម្បីទាក់ទងរកដៃគូរវិនិយោគ មកប្រមូលទិញផលកសិកម្ម ឱ្យបានច្រើន ព្រោះវាអាចបង្កើនតម្លៃកសិផលរបស់កសិករ។


ឯកឧត្តម មានប្រសាសន៍បន្តថា៖យន្តការមួយទៀតយើងចងក្រងគ្នាជាក្រុម ដាក់ទុនប្រមូលទិញផលកសិកម្មដើម្បីធ្វើឱ្យមានការប្រកូតប្រជេងគា្នជាមួយវិស័យឯកជន។
(សម្លេង) ក្រសួងយើងក៍មានគោលការណ៍ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មហ្នឹងដែរយើងមើលឃើញ វាមាននាយកដ្ឋានមួយសម្រាប់ជួយជំរុញការអភិវឌ្ឍវិស័យឯកជនហ្នឹងតែម្តង អញ្ចឹងហើយវិស័យឯកជន ត្រូវការធ្វី នាយកដ្ឋានគាត់នឹងសិក្សាស្រាវជ្រាវ ហើយគាត់រៀបចំការងារគាត់ទៅតាមហ្នឹង ជាគោលការនយោបាយរបស់រាជរដ្ឋាភិបាលអត់ចោលទេ គោលនយោបាយកសិកម្មរបស់យើង ពីព្រោះប្រជាកសិករយើងគាគច្រើនណាស់ដែលគាត់រស់នៅដោយភោគផលកសិកម្ម។
លោកកែវ សុធា រិទ្ឋប្រធានសភាពាណិជ្ជកម្មមណ្ឌលស្ទឹងត្រែង -ក្រចេះ-រតនគីរីជាប់ឆ្នោតថ្មីដឹកនាំបន្តបានបញ្ជាក់ថា៖កិច្ចការងារវិនិយោគ សភាពាណិជ្ជកម្មមណ្ឌលភូមិភាគឥសាន្ត បានជួបប្រជុំថ្នាក់
(C LV)កម្ពុជា.វៀតណាម.ឡាវ កាលពីថ្ងៃទី០៩មីនាកន្លងមកនេះ យើងបានធ្វើប្រឹក្សាយោបល់គ្នារួចហើយ ទៅលើការនាំចេញកសិផលនិងការបង្កើតឱ្យមានរោងចក្រកែច្នៃ។
(សម្លេង)ដូច្នេះក្នុងនាមសភាពាណិជ្ជកម្មក៍ខំប្រឹងប្រែងស្វែងរកដៃគូណាដែលគាត់សិក្សាហើយ តម្លើងជារោងចក្រដូចជារោងចក្រម្សៅមីព្រោះផលិតផលដំឡូងមាននៅតំបន់នេះមានរាប់លានតោន រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីឱ្យទៅជាផលិតផលសម្រេច..អញ្ចឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ជួយធ្វើម៉េចផលិតផលរបស់គាត់ឱ្យសមស្របទៅតាមតម្រូវការទីផ្សាផងស្រួលយើងធ្វើការប្រកួតប្រជែងជាមួយគ្នា។
លោកផៃ មេង កសិករដាំដំឡូងមី នៅភូមិគីឡូ១២ ក្នុងឃុំកោះសំពាយ ស្រុកសៀមបូកខេត្តស្ទឹងត្រែងបានសំដែងការសាទរចំពោះការក្រើនរំលឹកនេះព្រោះវាជាគោលការណ៍មួយនាំឱ្យកសិករកែប្រែផលកសិកម្មពីតម្លៃទាបទៅលក់បានតម្លៃខ្ពស់។ លោកថា៖ក្នុងនាមអ្នកដាំដំណាំកសិកម្មនិងជួយបំផុសដល់កសិករឱ្យបង្កើនការផលិត លទ្ឋផលកសិកម្ម ដោយអនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញ ដូចជាការធ្វើដី-ការជ្រើសរើសពូជ -ការថែទាំ- និងប្រើប្រាស់ជីធម្មជាតិជាដើម ដើម្បីឱ្យដំណាំទទួលបានផលល្អឆ្លើយតបតាមតម្រូវការទីផ្សារ។
សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងមានដេប៉ូប្រមូលទិញផលកសិកម្មដូចជាដំឡូងមី ស្វាយចន្ទី សណ្តែកសៀង ចំនួនជាង១០កន្លែង- ខេត្តរតនគីរីជាង៤០កន្លែង និងនៅខេត្តក្រចេះមានរោងចក្រកែច្នៃដំឡូងមី ចំនួន២ ចំណែកដេប៉ូប្រមូលទិញមានប្រមាណជាង២០កន្លែង៕