សម្ដេចតេជោ ហ៊ុន សែន៖ បច្ចេកវិទ្យាឌីជីថល អាចជួយជំរុញកំណើន និងប្រសិទ្ធភាព

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសា​សន៍​ថា បច្ចេកវិទ្យាឌីជីថលអាចជួយជំរុញកំណើន និងប្រសិទ្ធភាព ដែលបច្ចេកវិទ្យាឌីជីថល ទាំង នោះរួមមាន ទូរស័ព្ទឆ្លាតវៃ(Smart Phone) បច្ចេកវិទ្យាក្លោដ(Cloud Computing)ប​ច្ចេកវិ​ទ្យា ប្រើរ៉ូបូ (Robotics) បច្ចេកវិទ្យាប្លុកឆេន (Block Chain) និងអ៊ីនធើណែតនៃបរិក្ខារ (Int​e​rn​et of things) ជាដើម បានកំពុងផ្ដល់លទ្ធភាពខ្ពស់ ក្នុងការបង្កើនការតភ្ជាប់រវាងមនុស្ស និង​ម​នុស្ស បង្កើតឡើងនូវធុរកិច្ចថ្មីៗ ជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់​ប​ន្ថ​យ​របាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្ម​ភាព​ស​ហ​គ្រិន។ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៩ ស្ដីពី «ការប្រែក្លាយផ្នែកឌីជី​ថល​ឆ្ពោះ​ទៅ​កា​ន់​ឧ​ស្សាហកម្ម ៤.០» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុង​តំប​ន់ អ្នកសិក្សាស្រាវ​ជ្រា​វ មន្ត្រីរាជ​រដ្ឋាភិ​បា​ល ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងសង្គមស៊ីវិល ប្រមា​ណ ​៣៥០នាក់ នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ្គ្រេត ឌ្យូក សម្ដេចតេ​ជោ​នា​​​យករដ្ឋមន្ត្រីបានថ្លែងថា ទន្ទឹមនឹងផលវិជ្ជមាន បច្ចេកវិទ្យាឌីជីថល ក៏បានផ្ដល់នូវគុណវិបត្តិ​ផ្សេង​ៗ​ រួមមាន ទី១- រ៉ូបូ (Robot) បាននិងកំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឱ្យ មនុស្ស​បា​ត់​បង់ការងារ។ ទី២- ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឱ្យស្របទៅនឹងការរីកចម្រើន​បច្ចេកវិ​ទ្យា​ និងព័ត៌មានវិទ្យា។ ទី៣- វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាព មិ​នស្មើគ្នា​នៃ​ឱ​កា​សទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា។ ទី៤- ការរីកចម្រើននៃ បច្ចេក វិទ្យាឌីជីថល នឹង​បង្កើ​នភាពងាយរងគ្រោះ ដែលបណ្ដាលមកពីឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធ នឹង​បច្ចេកវិទ្យា​ព័​ត៌​​មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។ សម្ដេច តេជោ​ក៏បានគូស​រំលេច​​នូវគំនិតផ្ដួចផ្ដើម និងការងារអាទិភាពមួយចំនួន ដើម្បីឱ្យបដិវត្តន៍​ឧស្សាហកម្មទី៤ ដែលជា​ចរន្ត​នៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្ដល់នូវ ប្រយោជន៍ដល់ការអភិវឌ្ឍ-សេ​​ដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នថា ទី១. ការរៀបចំនិង ដាក់ឱ្យអនុវត្តន៍រដ្ឋាភិបាល​ឌី​ជី​​ថល (Digital Government) មួយឱ្យបានពេញលេញ និងគ្រប់​ជ្រុងជ្រោយ៖ នេះគឺជាបុរេលក្ខ​ខ័ណ្ឌ​នៃការកសាងសេដ្ឋកិច្ចឌីជីថល ដែលម្ខាងសំដៅលើក កម្ពស់ប្រសិទ្ធភាពនៃសេវាសា​ធារ​ណៈ​ប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់ សេវានៅតាមមូលដ្ឋាន។ ម្ខាង​ទៀ​ត​​ដើរតួជាអ្នកជំរុញ (Enabler) តាមរយៈការរៀបចំ និងដាក់ ឱ្យអនុវត្តន៍ឧបករណ៍ឌីជីថល​សំ​ខា​ន់​ៗ​ ដូចជាអាស័យដ្ឋាន ឌីជីថល ហត្ថលេខាឌីជីថល អត្ត សញ្ញាណប័ណ្ណឌីជីថល ដើម្បី​បង្កើ​ត​ឱ​កា​សឱ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃ ប្រឌិតនូវធុរកិច្ចថ្មីៗ។ ទី២. ការជំរុញការវិ​និ​យោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ៖ ត្រូវបន្តជំរុញការ កសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នង ដូ​ច​ជាខ្សែកាបអុបទិក ខ្សែកាបអុបទិកបាតសមុទ្រ ការចែកចាយ និងការតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឱ្យ ប្រព័ន្ធអ៊ិនធើណេតមានល្បឿនលឿន ត​ម្លៃ​សមរម្យ និងទៅដល់គ្រប់ទីកន្លែង ទូទាំង ប្រទេស។ ទី៣. ដើម្បីទាញយកអត្ថប្រយោជន៍​ពី​ប​ដិ​វត្តន៍ឧស្សាហកម្មទី៤ ឱ្យបានជា​អតិបរមា៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទ​ន្ទឹ​មនេះ រាជរដ្ឋាភិបាលនឹងបន្ត​លើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែកស្តេម (STEM) ​ជំរុញការបណ្តុះបណ្តាល ជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍។ ទី៤. ការក​សា​​ង និងដាក់ឱ្យអនុវត្តន៍នូវ​គោលនយោ​បាយ​បទប្បញ្ញត្តិច្បាប់ និងស្តង់ដារពាក់ព័ន្ធ៖ សុវត្ថិភាព ឌី​ជី​​ថល គឺជាកត្តាចាំបាច់ ក្នុងការកសាង ក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។ កម្ពុជានឹងរៀបចំ​ក្រប​ខ័ណ្ឌគតិយុត្ត និង បទប្បញ្ញត្តិ សម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ (Data Security) និង​សិទ្ធិ​ឯកជននៃ ទិន្នន័យ (Data Privacy) និងសន្តិសុខតាមប្រព័ន្ធអ៊ិនធើណេត (Cyber Secu​rit​y​​) ការការពារ និងរក្សា​ទុកព័ត៌​មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់តាមប្រព័ន្ធអេឡិចត្រូ​និក​ និងបទ ប្បញ្ញត្តិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់។ ទី៥. ការលើកកម្ពស់ការ​រៀបចំ​ប្រ​ព័ន្ធអេកូឡូ ហ្សី៖ ដើម្បីជំរុញ ការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល ដែលជាចំណុច​ចាប់​ផ្តើម​ក្នុងការ ជំរុញការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានតាមរយៈការរៀបចំគោលនយោបាយ​គ្រប់​ជ្រុងជ្រោយ មួយជាកញ្ចប់ ដោយគិតគូរពីបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការប​ណ្តុះ​​បណ្តាល។ល។ទន្ទឹមនេះ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល តាមរយៈការ​បង្កើត​មូល​​និធិសហគ្រិនភាព ដែលមានថវិកាចំនួន៥លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងអាច ជួយជា​ធន​ធានហិរញ្ញវត្ថុនិងការ​ប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេស ​ក្រុម​ហ៊ុន​តូចៗ ដែលទើប​បង្កើត ឡើង (Startup)៕

ដោយ ជឹម ណារី