ឯកឧត្ដម ម៉ម ប៊ុនហេង ចូលរួមក្នុងពីធិសន្និបាតបូកសរុប និងវាយតម្លៃការងាររបស់ មន្ទីរសុខាភិបាលខេត្តព្រះវិហារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

AKP ព្រះវិហារ​ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩  — នៅមន្ទីរសុខាភិបាលមានរៀបចំពិធីបើកសន្និបាតបូកសរុបនិងវាយតម្លៃការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត។

ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានកោតសរសើរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ដព្រះវិហារ ដែលបានផ្ដល់កិច្ចសហការល្អ គាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ លើវិស័យសុខាភិបាល ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមរាល់គ្រប់សកម្មភាពការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជា ពលរដ្ឋបានទាន់ពេលវេលា និងព្រមទាំងការចុះផ្សព្វផ្សាយអប់រំអំពីបញ្ហាសុខភាពផងដែរ។

ឯកឧត្ដមរដ្ឋមន្ដ្រី ​ក៏បាន​ជំរុញ​និង​លើកទឹកចិត្ដដ​ល់ម​ន្ដ្រី​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​ត្រូវ​រួមគ្នា​បន្ដ​ពង្រឹងគុណភាព​សេវា​សុខាភិបាល​សាធារណៈ​ឱ្យ​កាន់​តែមាន​ទំ​នុ​ចិ​ត្ដ​ពី​ប្រជាពលរដ្ឋ​​ ដើម្បី​ចៀសវាងពួកគាត់​ការប្រើប្រាស់​សេវា​ដែល​មិនមាន​គុណភាព​និង​សុវត្ថិភាព​អាច​បង្ក​គ្រោះថ្នាក់​និង​ខាតបង់​ថវិកា​ឥតប្រយោជន៍​។ គ្រូពេទ្យត្រូវមាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋដែលជាអ្នកជំងឹ​ទាំង​នៅតាម​មន្ទីរ​ពេទ្យ​បង្អែក​និង​មណ្ឌល​សុខភាព​នៅតាម​តំបន់​ទី​ដាច់ស្រយាល​៕

​ ដោយ ទិត ស្រ៊​