ប្រមុខរាជរដ្ឋាភិបាល អញ្ជើញចូលរួមសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ -ថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជ​រដ្ឋាភិ​បា​ល ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងសង្គមស៊ីវិល ប្រមាណ ៣៥០នាក់ បានមកជួបជុំគ្នា ដើម្បី​ចូល​រួម​សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៩ ស្ដីពី «ការប្រែក្លាយផ្នែកឌីជី​ថលឆ្ពោះទៅកាន់​ឧ​ស្សាហកម្ម ៤.០» នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ្គ្រេត ឌ្យូក ក្រោ​មអ​ធិ​ប​តីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណាចក្រកម្ពុជា។

សន្និសីទចក្ខុវិស័យឆ្នាំនេះ មានប្រធានបទជាប់ទាក់ទងល្អទៅនឹងស្ថាន​ការណ៍បច្ចុប្ប​ន្ន​ ស្របគ្នានឹងការរីកចម្រើននៃឧស្សាហកម្ម៤.០ ការប្រែក្លាយផ្នែកឌីជីថលអាចជាក្បាលម៉ា​ស៊ីន​​​ជំរុញកំណើនថ្មីមួយដែលកម្ពុជាត្រូវការ ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែង ក្លាយជាប្រ    ​ទេ​​សមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ស​ន្និសីទនេះមានប្រធានបទតូចៗជាច្រើន សំដៅឱ្យមានការផ្លាស់ប្ដូរមតិត្រង់ទៅត្រង់​មក ពីវិធី​ចាប់​យកឱកាសល្អៗនៃការប្រែក្លាយផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់កំណើន​រយៈពេលវែង និង​មាគ៌ាអភិវឌ្ឍន៍ និងការនូវ​ផ្ដល់គំនិតពីការកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់​យុទ្ធសាស្ត្រផ្នែកឌី​ជីថ​ល​នៅកម្ពុជា។ វគ្គពិភាក្សាទាំង៤ អាចជួយដោះស្រាយសំណួរ​ដូចតទៅ៖ ស្ថានភាពបច្ចុប្បន្ន​នៃការ​ប្រែប្រួលឌីជីថល- តើយើងកំពុងស្ថិតនៅចំណុចណា តើយើងគួរធ្វើយ៉ាងណាដើម្បី​ជំ​រុញ​​ការប្រែក្លាយនេះ តើត្រូវមានយុទ្ធសាស្ត្រសំខាន់ៗអ្វីខ្លះ ហើយយើងគួរធ្វើយ៉ាងណាដើម្បី​លើ​ក​កម្ពស់ចំណេះដឹងផ្នែកឌីជីថល និងបណ្ដុះអ្នកមាន​ជំនាញ​បច្ចេកទេសខ្ពស់ៗ សម្រាប់ជួយជំ​រុញ​​ការប្រែក្លាយឌីជីថល។ ជាមួយគ្នានេះ អង្គស្និសីទ​ក៏មានការពិភាក្សាផងដែរពីការរអាក់រអួល និងការបាត់​បង់ ​ឬ​ប​ង្កើតការងារ ដោយសារប្រព័ន្ធ​ឌីជីថល។ ដើម្បីបង្ហាញពីករណីដាក់អនុវត្តន៍​បច្ចេកវិទ្យាឌីជី​ថ​ល​ និងនិវានុវត្តន៍ជាក់ស្ដែង​នីមួយៗ វិទ្យាស្ថាន CDRI បានសហការជាមួយ កម្មវិធីអភិវឌ្ឍន៍ នៃ​អង្គការសហប្រជា​ជាតិ(UNDP) នៅកម្ពុជានាំយកបញ្ញាសិប្បនិម្មិត រ៉ូបូ Sophia មកចូល​រួម​ក្នុង​សន្និសីទនេះដែរ។

យុទ្ធសាស្ត្រចតុកោណតាមដំណាក់កាលជាបន្តបន្ទាប់ បានផ្ដោតកាន់តែខ្លាំងទៅលើ ភា​ពជឿន​លឿនផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និងគុណភាពនៃការអប់រំ។ ក្នុងនេះ កម្ពុជាត្រូវប្រឹង​ប្រែ​ងថែមទៀត ដើម្បីបង្កើតបាននូវបរិស្ថានមួយដែលអំណោយផលដល់ការរីកចម្រើន​ផ្នែក​ឌី​ជី​​ថល។ ហេតុនេះ ត្រូវមានការធ្វើវិនិយោគកាន់តែច្រើនទៅលើបច្ចេកវិទ្យា និងនវានុវត្តន៍ធ​ន​ធាន​​មនុស្សប្រកបដោយសមត្ថភាព និងគុណភាព ព្រមទាំងវិធានច្បាប់ និងស្តង់ដារកាន់​តែរឹង​មាំ​។    ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ ក៏មានគោលដៅផ្ដល់វិភាគទានដល់ កា​ររច​នា​​តាក់​តែង និងអនុវត្តន៍គោលនយោបាយ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​៕

ដោយ ជឺម ណារី