ក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើកទឹកចិត្តឲ្យអាជ្ញាធរខេត្តស្ទឹងត្រែងជួយអភិរក្ស សម្បត្តិវប្បធម៌ក្នុងភូមិសាស្ត្រ

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង


ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើឲ្យមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែងបំផុសស្មារតីដល់យុវជនជំនាន់ក្រោយ ឲ្យថែរក្សានិងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ពិសេសសម្បត្តិវប្បធម៌ក្នុងភូមិសាស្ត្រ
ឲ្យនៅគង់វង្ស និងចៀសវាងកុំឲ្យនាំគ្នាចម្លងយកវប្បធ៌មបរទេស។


ក្នងទិវាវប្បធម៌ជាតិលើកទី២១ នៅសាលាខេត្តស្តឹងត្រែង ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការថែរក្សាសម្បត្តិវប្បធម៌រាប់បញ្ចួលទាំងវប្បធម៌រូបីយ៍និងអរូបីយ៍ មានដូចជាអក្សរសាស្ត្រ រូបចំលាក់ ក្បាច់ផ្កាភ្ញី សំលៀកបំពាក់ របាំ ល្ខោន ចំរៀងបុរាណ សម័យ ជាដើម។ ឯកឧត្តមពន្យល់ថាការអភិរក្សសម្បត្តិវប្បធម៌ខេត្តនេះធ្វើឡើង រួមមានស្នាដៃបទចម្រៀអធិរាជស៊ិនស៊ីសាមុតក៏ជាចំណែកមួយនៃវប្បធម៌របស់ខ្មែរផងដែរ។ ជាងនេះទៀតមន្ត្រីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋានដែលមានតំបន់ប្រវត្តិសាស្រ្តមានវត្ថិបុរាណ ត្រូវតែបង្កើនកិច្ចសហការជាមួយបងប្អូនប្រជាពលរដ្ឋថែរក្សាកុំឱ្យបាត់បង់សំណាកដើម ព្រោះវាមានសារៈសំខាន់ដល់ការស្រាវជ្រាវ និងមានប្រយោជន៍បំរើដល់វិស័យទេសចរណ៍។
លោកស្រី ញើច សារឿន ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានលើកឡើងថា កន្លងមកមន្ទីរធ្លាប់បាន ផ្សព្វផ្សាយច្បាប់ពាក់ពន្ធ័នឹងការអភិរក្សវប្បធម៌ជាញឹកញាប់ រួមទាំងការរៀបចំទិវាវប្បធម៌ជាតិ ដើម្បីលើកស្ទួយវប្បធម៌ជាតិ ក្រោមប្រធានបទ(យុវជនដើម្បីវប្បធ៌ម)។
លោកស្រីបន្តថា៖នៅឆ្នាំ២០១៩នេះមន្ទីរបានលើកគម្រោងបន្ថែមលើកស្ទួយតំលៃសម្បត្តិវប្បធម៌ដូនតា ជាពិសេស អភិរក្សកេរ្ត៍តំណែលបទចំរៀងលោក ស៊ិនស៊ីសាមុតដែលមានដើមកំណើតនៅខេត្តស្ទឹងត្រែង ដែលក្រសួងវប្បធម៌និងវិចត្រសិល្បៈចាត់ទុក ជាចំណែកមួយនៃវប្បធម៌និងបានដាក់ងារជាអធិរាជសម្លេងមាសថែម ទៀតនៅក្នុងសមយ័បច្ចុប្បន្ននេះ។
គួរំលឹកថា៖កន្លងមក មន្ទីរវប្បធម៌និងវិចិត្រសិល្បៈសហការគ្នាជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តរួមទាំងស្ថាបន័ពាក់ពន្ធ័បានផ្សព្វផ្សាយគ្រប់ទម្រង់វប្បធម៌ យ៉ាងទូលំទូលាយទៅដល់ស្រទាប់យុវជនដើម្បីលើកកម្ពស់សីលធម៌សង្គមនិងតំលៃវប្បធម៌ខ្មែរឲ្យមានកិតិ្តនាមកាន់តែល្បីល្បាញថែម ទៀត។
សូមបញ្ជាក់ថានៅខេត្តស្ទឹងត្រែងក្រៅពីបទចំរៀងរបស់អធិរាជសំលេងមាសស៊ិនស៊ីសាមុត នៅមានតួប្រាសាទសិលាចារិកជាមរតកដូនតា ដែលនៅសេសសល់ចំនួន៩កន្លែង បង្ហាញពីសម្បត្តិវប្បធម៌ក្នុងភូមិសាស្ត្រ ដែលទាមទារឲ្យមានការថែរក្សានិងអភិរក្សឲ្យនៅគង់វង្ស៕