សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបើកការប្រកួតប្រជែងប្រឡងគំនូរ-កុមារ

វិទ្យុជាតិកម្ពុជា៖ ដោយ ជា គីមហុង ខេត្តកំពង់ចាម ៖

សាខាកាបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បើកអោយមាន ការប្រគួតប្រចែងប្រឡងគំនូរ របស់កុមារ ដើម្បីអបអរសាទរ ខួបទី១៥៦ ទីវា កាកបាទក្រហម អឌ្ឍិច័ន្ទក្រហម ក្រហម ៨ ឧសភា ២០១៩ ។


ក្នុងពិធីបើកការប្រកួតប្រជែងប្រឡងគំនូរ-កុមារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោកប៉ុង យ៉េន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម មានប្រសាសន៍ថាៈ ការប្រឡងគំនូរកុមារនេះ គឺសំដៅទៅតាមវិស័យស្នូលទាំង ៤របស់កាកបាទក្រហមកម្ពុជា គឺៈ ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍-ការលើកកម្ពស់គោលការគ្រិះ និងតម្លៃមនុស្សធម៌ -ការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍន៍ធនធាន។


ការប្រឡងគំនូរកុមារអំពីសកម្មភាពកាកបាទក្រហមកម្ពុជានេះគឺក្រោមប្រធានបទ«ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»។
លោក បានអោយដឹងទៀតថា បេក្ខជនដែលត្រូវប្រឡង គំនូរកុមារនេះ មកពីសាលាចំនួន៤ គឺសាលាបឋមសិក្សា ឧត្តរ សាលាបឋមសិក្សា ទួលថ្ម សាលាបឋមសិក្សា ទក្សិណ និងសាលាបឋមសិក្សាដីដុះ ដើម្បីជ្រើសរើសយកជ័យលាភី លេខ ១ លេខ២ លេខ៣ ចំនួន៣នាក់ ទៅប្រឡងនៅរាជធានីភ្នំពេញ។ លោក ប៉ុង យ៉េន បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ទីរអប់យុវជន និងកីឡា លោកគ្រូអ្នកគ្រូ ដែលបានអញ្ជើញមកពីសាលាគោលដៅ ខិតខំចំណាយពេលវេលាដ៍មានតម្លៃចូលរួមដឹកនាំសិស្សមកប្រឡងគំនូរនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម យ៉ាងផុសផុលអស់ពីកម្លាំងកាយចិត្ត។
សូមបញ្ចាក់ថាចំណាត់ថ្នាក់លេខ១ បានទៅកុមារាឈ្មោះ ហេង សុខញ៉ា រៀនថ្នាក់ទី ៦«គ» មកពីសាលាបឋមសិក្សា ឧត្តរ – ចំណាត់ថ្នាក់លេខ២ បានទៅកុមារីឈ្មោះ ស៊ឹម សុវណ្ណនីតា រៀនថ្នាក់ទី ៦«ក» មកពីសាលាបឋមសិក្សា ទក្សិណ- និងចំណាត់ថ្នាក់លេខ៣ ចំនួន២នាក់ បានទៅកុមារីឈ្មោះ គឹម សិលាវត្តី រៀនថ្នាក់ទី ៦«គ» មកពីសាលាបឋមសិក្សា ដីដុះ និងចំណាត់ថ្នាក់លេខ៣ បានទៅកុមារីឈ្មោះ សុគន្ធ វល័ក្ខ រៀនថ្នាក់ទី ៦«ខ» មកពីសាលាបឋមសិក្សា ទក្សិណ ។
រង្វាន់ជ័យលាភីលេខ១ ទទួលបាន សៀវភៅសរសេរ ៦ក្បាល ប៊ិច ២ដើម មី ១កេសតូច ឃីត ១កញ្ចប់ ថវិកា១០០.០០០រៀល។ ជ័យលាភីលេខ២ ទទួលបានសៀវភៅសរសេរ ៣ក្បាល ប៊ិច ២ដើម មី ១កេសតូច ឃីត ១កញ្ចប់ ថវិកា៨០.០០០រៀល និងជ័យលាភីលេខ៣ ចំនួន២នាក់ ម្នាក់ៗ ទទួលបានសៀវភៅសរសេរ ៣ក្បាល ប៊ិច ២ដើម មី ១កេសតូច ឃីត ១កញ្ចប់ ថវិកា ៦០.០០០រៀល ។ រីឯរង្វាន់លើកទឹកចិត្តសិស្ស ៨ នាក់ ទៀត ម្នាក់ៗទទួលបាន សៀវភៅសរសេរ ២ក្បាល ប៊ិច ២ដើម មី ១កេសតូច ឃីត ១កញ្ចប់ ថវិកា ៥០.០០០រៀល លោកគ្រូ អ្នកគ្រូ ៦ នាក់ ក្នុងមួយនាក់ៗ ទទួលបាន អង្ករ ២៥គក្រ មី ១កេសតូច និងឃីត១កញ្ជប់ ។
ក្នុងពិធីនេះក៏មានការឧបត្ថម្ភដល់អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហម ម្នាក់ៗទទួលបាន ឃីត១កញ្ចប់ និងថវិកា ៥ម៊ឺនរៀលផងដែរ៕