ព្រឹទ្ធសភាអាមេរិកជំរុញឱ្យដាក់ទណ្ឌកម្មមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា

អាមេរិក៖ កាលពីថ្ងៃពុធព្រឹទ្ធសមាជិកអាមេរិកបានអំពាវនាវឱ្យដាក់ទណ្ឌកម្មទៅលើមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា
ដោយនិយាយថាអាមេរិកចាំបាច់ត្រូវធ្វើរឿងជាច្រើនទៀតដើម្បីទប់ទល់នឹងយុទ្ធនាការប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា។

នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសលោក ​ និងរដ្ឋមន្ត្រីរតនាគារជាតិរបសស់អាមេរិក
​សមាជិកព្រឹទ្ធសភាបាននិយាយថាមីយ៉ាន់ម៉ាមិនបានបង្ហាញសញ្ញានៃការកែប្រែទេបើទោះបីជាមានការថ្កោលទោសពីអន្តរជាតិចំពោះការសម្លាប់និងអំពើហឹង្សាផ្លូវភេទប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាក៏ដោយ។

សមាជិកព្រឹទ្ធសភាបាននិយាយថាការដាក់ទណ្ឌកម្មប្រឆាំងនឹងមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាក៏ដូចជាមន្រ្តីជាន់ខ្ពស់ដទៃទៀតនឹងបង្ហាញថាអាមេរិកគ្មានការ​អត់ឱន​ចំពោះការរំលោភបំពានសិទ្ធិមនុស្សជាមូលដ្ឋានមួយនេះទេ ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២១.០៣.១៩)