បន្តិចទៀតនេះ App ក្រសួង​ព័ត៌មាន រួមទាំង Channel YouTube និង page facebook នឹងធ្វើ​ការផ្សាយ​បន្តផ្ទាល់​(Live)​កម្មវិធី​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់​នៅ​ខេត្តពោធិ៍សាត់​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ប្រមាណ ១០,៦៨៩​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៦ នៅក្នុង​ខេត្តពោធិ៍សាត់​។​

​ពិធី​សំណេះសំណាល​នេះ​ធ្វើឡើង​នៅ​ភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​